Connect with us

ព័ត៌មានជាតិ

៣​ចំណុច​ដែល​អាជ្ញាធរ​ខណ្ឌទួលគោក​ជំរុញ​ឲ្យ​មន្ត្រី​ទាំងអស់​អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ

បានផុស

នៅ

​ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក​លោក​ឯក ឃុន​ដឿ​ន ​បាន​ណែនាំ​និង​ ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រោម​ឱវាទ​ទាំងអស់​យកចិត្តទុកដាក់ ​ទៅលើ​ការងារ​៣​ចំណុច​សំខាន់ ដែល​មាន​ទាំង​ការងារ​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ការរៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា និង​បន្ត​ការ​ផ្សព្វផ្សាយ​វេទិកាសាធារណៈ​នៅក្នុង​មូលដ្ឋាន​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញ​បែបនេះ​ របស់​លោក​ឯក ឃុន​ដឿ​ន ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ ថ្ងៃទី​២៧​ ខែតុលា​ ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៧​របស់​ ក្រុមប្រឹក្សា​ខណ្ឌទួលគោក​អាណត្តិ​ទី​៣ ក្រោម​វត្តមាន​លោក​ម៉ែន សិរី​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌទួលគោក​នៅ​សាលាខណ្ឌ​ទួលគោក​។

លោក​ឯក ឃុន​ដឿ​ន​ បាន​មានប្រសាសន៍​លើក​ឡើង​ថា ការងារ​៣​ដែល​យើង​ត្រូវ​អនុវត្ត​ចំពោះមុខ​នេះ ដោយពេល​នេះ​ជំងឺ​កូ​វីដ​-១៩ បាននឹងកំពុង​រីក​រា​ល​ដាល​នៅឡើយ​ទេ ដូច្នេះ​ទេ តម្រូវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​យើង​ទាំងអស់​ចូល​បង្ការ​ទប់ស្កាត់​ជម្ងឺ​នេះ ពិសេស​ណែនាំ​និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ បន្ថែម​ពីលើ​នេះ​ពាក់ព័ន្ធ​នឹង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​ខាងមុខនេះ ក្នុងនាម​អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច យើង​ត្រូវតែ​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ​ទាំង​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​ពិធីបុណ្យ​នេះ ជាមួយនឹង​តាម​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដាក់​ទង់ជាតិ​ដើម្បី​អបអរ​ពិធីបុណ្យ​នេះ​ផងដែរ។

ត្រូវ​បង្កើត​ឲ្យ​មាន​វេទិកាសាធារណៈ​ដើម្បី​ចង់​ដឹង​អំពី​សំណូមពរ សំណើ​របស់​បងប្អូន​ប្រជាពលរដ្ឋ ថា​តើ​ពួកគាត់​មាន​បញ្ហា​អ្វី មាន​កង្វល់​អ្វី យើង​អាចជួយ​ដោះស្រាយ​ជូន​ពួកគាត់​បាន​ទាន់ពេលវេលា​ដែល​ពួកគាត់​ចង់បាន​៕
ដោយ ៖ ស្រី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៣១ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣៦ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម