Connect with us

ព័ត៌មានជាតិ

ឆ្នាំ​២០២០ CMAC រំដោះ​ផ្ទៃដី​ចំការ​មីន​សរុប​ជាង​៩,២០០​ហិច​តា និង​រក​ឃើញ​គ្រាប់មីន​​មិនទាន់​ផ្ទុះ​ជិត​៤​ម៉ឺន​គ្រាប់

បានផុស

នៅ

លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​កំ​ចាត់​មីន​កម្ពុជា (CMAC) បាន​ឲ្យ​ដឹង​ថា សម្រាប់​រយៈ​ពេញ​១​ឆ្នាំ​២០២០​កន្លងទៅ មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) បាន​រំដោះ​ផ្ទៃដី​ចំការមីន​សរុប​ជាង​៩,២០០​ហិច​តា និង​បាន​រកឃើញ និង​កម្ទេច​ចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​សរុប​ចំនួន​៣៩.២៤៩​គ្រាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង រតនា បញ្ជាក់​ថា ឆ្នាំ​២០២០ បាន​កន្លង​ផុត​ទៅ នាំមក​នូវ​លទ្ធផល​ការងារ​គ្រប់មុខ​ព្រួញ​របស់​អង្គភាព CMAC ដែល​សម្រេច​បាន​ស​មិ​ទ្ធផល​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ បើ​ទោះ​បី​ជា​ក្នុង​ស្ថាន​ភាព​ជំងឺ​កូ​វីដ​-១៩ បាន​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ និង​ផ្តល់​ការ​លំបាក​ដល់​កិច្ចប្រតិបត្តិការ​របស់​អង្គភាព CMAC មួយចំនួន​ក៏ដោយ​។ លោក​បញ្ជាក់​ថា “​លទ្ធផល​ក្នុង​ឆ្នាំ​២០២០ អង្គភាព CMAC បាន​ធ្វើ​ការ​រំដោះ​ផ្ទៃដី​ចំការមីន និង​ចម្ការ​គ្រាប់​សរុប​ចំនួន​ជាង​៩,២០០​ហិច​តា ស្មើនឹង​ប្រមាណ​១១៥​ភាគរយ នៃ​ផែនការ​ពង្រាយ​កម្លាំង​ប្រតិបត្តិ​ការជាក់ស្ដែង​។

កិច្ចប្រតិបត្តិការ​ពេញ​មួយឆ្នាំ​២០២០ បាន​រុក​រក​ឃើញ និង​កម្ទេច​ចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​សរុប​ចំនួន​៣៩.២៤៩​គ្រាប់​”​។

បើ​តាម​លោក ហេង រតនា CMAC ក៏បាន​ធ្វើការ​អប់រំ​យ​ល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដល់​ក្រុម​គោលដៅ​បាន​ចំនួន​១៧.៣៦៣​លើក ដែល​ស្មើនឹង​៥៥៦.២៨៨​ខ្នង​ផ្ទះ មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​១.១៧៦.៣១២​នាក់ និង​គាំទ្រ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដោយ​ផ្តល់​ផ្លូវ​អភិវឌ្ឍន៍ជនបទ ជំនួយ​ខាង​សេដ្ឋកិច្ច​សង្គម និង​បញ្ចូល​ក្រម​ខណ្ឌ និង​ដាក់​មន្ត្រី​អង្គភាព​ឲ្យ​ចូល​និវត្តន៍​ចំនួន​៤៩២​នាក់ ប៉ុន្តែ​ទន្ទឹម​នឹង​ជោគជ័យ ឆ្នាំ២០២០ បាន​នាំទៅ​ជាមួយ​នូវ​បញ្ហា​ប្រឈម និង​បទពិសោធន៍​យ៉ាងច្រើន​ផងដែរ​។

សម្រាប់​ផែនការ​ឆ្នាំ​២០២១ លោក ហេង រតនា បញ្ជាក់ថា អង្គភាព CMAC មាន​ផែនការ​រំដោះ​ផ្ទៃដី​ចំការ​មីន និង​ចំការ​គ្រាប់​ចំនួន​ប្រមាណ​១១.៣០០ ហិច​តា ផែនការ​នេះ​អាច​រុករក និង​កម្ទេច​ចោល​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន​ប្រមាណ​៤០.០០០​គ្រាប់ ព្រមទាំង​ត្រូវ​ឆ្លើយតប​សំណើសុំ​អន្ដរាគមន៍​បន្ទាន់ៗ​ចំនួន​៥.០០០​ករណី​។ លោក​ថា ផែនការ​ឆ្នាំ​២០២១ ដែល​ជា​ផែនការ​មាន​លក្ខណៈ​រស់​រវើក​ផ្អែកលើ​ផែនការ​យុទ្ធសាស្ដ្រ​របស់​អង្គភាព ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​សកម្មភាព​មីន ក៏ដូចជា​ផែនការ​យុទ្ធសាស្ដ្រ​ថ្នាក់ក្រោម​ជាតិ ដែលជា​កន្សោម​អាទិភាព​កំណត់​គោលដៅ​ក្នុងការ​រៀបចំ​ផែនការ​សមាហរណកម្ម​ឆ្នាំ​២០២១​។

ដើម្បី​ឆ្លើយតប​តំរូវការ​ប្រតិ​ប​តិ្ត​ការ លោក ហេង រតនា អះអាងថា អង្គភាព​ស៊ីម៉ាក់ ចាំបាច់​ត្រូវធ្វើ​កំណែ​ទំរង់ សំដៅ​ពង្រឹងសមត្ថភាព​ក្រុម សម្ភារ​:​បំពាក់ មធ្យោបាយ​ដឹកជញ្ជូន និង​ស្ថានភាព​ភូមិសាស្ដ្រ​ចំការមីន និង​គ្រាប់​ផងដែរ​។ ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ប្រតិ​បត្តិ​ការ អង្គភាព​ស៊ីម៉ាក់​ប្រកាន់​ទស្សនវិស័យ​ជា​មូលដ្ឋានចំនួន​២ គឺ​ស្ថានភាព​ភូមិសាស្ត្រ​ត្រូវ​ប្រតិបត្តិការ និង​ស្ថានភាព​តំរូវការ​ខាង​សេដ្ឋកិច្ចសង្គម នៃ​សហគមន៍​រង​ការ​គំរាមកំហែង ដោយសារ​គ្រាប់មីន​។​

ជាមួយគ្នា​នោះ ក្នុងនាម​ថ្នាក់ដឹកនាំ មន្ដ្រី និង​បុគ្គលិក​អង្គភាព CMAC ទាំងអស់ លោក​បាន​អរគុណ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់ទិសទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ដៃគូ​ទាំងអស់​ទាំង​បរទេស និង​កម្ពុជា ដែល​បាន​គាំទ្រ និង​ផ្តល់​ការ​សហការ​បាន​ល្អ​ក្នុង​ឆ្នាំ​២០២០ ដែល​ធ្វើ​ឲ្យ​កម្លាំង​សរុប​នេះ ក្លាយជា​ថាម​ពល​សម្រេច​បាន​ជោគជ័យ​ជាទី​មោទនៈ ទោះបីជា​ក្នុង​បរិបទ​កូ​វីដ​១៩​គំរាមកំហែង​ក៏ដោយ​។

សូម​បញ្ជាក់​ថា មកដល់​ថ្ងៃនេះ កម្ពុជា​ថ្មី​នៅ​មិនទាន់​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​កំ​ចាត់​មីន​កម្ពុជា (CMAC) បាន​នៅឡើយ​ទេ ចំណែក​របាយ​ការ​ណ៏​ខាងលើនេះ ត្រូវបាន​អគ្គនាយក​ធ្វើឡើង​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​។

លោក ហេង រតនា ធ្លាប់​បាន​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ កម្ពុជា​មិន​ទាន់​មាន​ខេត្ត​ណាមួយ ដែល​អាច​កំណត់​បាន​ថា ជា​តំបន់ Free គ្មាន​គ្រាប់មីន និង​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នោះ​ឡើយ ពីព្រោះ​យើង​មិនទាន់មាន​ធនធាន​គ្រប់គ្រាន់ ដើម្បី​រាវរក​។ លោក​ថា អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ បាន​ស្ថិតនៅ​រាយប៉ាយ លើ​ផ្ទៃ​ប្រទេស ដែល​យើង​មិនអាច​ដឹងថា មាននៅ​ចំណុច​ណាខ្លះ ពីព្រោះ​សង្គ្រាមស៊ីវិល យើង​មិន​បានដឹង​ទីតាំង​ច្បាស់លាស់ ហើយ​កន្លែង​ដែល​យើង​ដឹង​ក៏​មិនទាន់​អាចសន្និដ្ឋាន​ច្បាស់លាស់​ថា មាន​សុវត្ថិភាព​ដែរ​។

បើ​តាម​លោក ហេង រតនា ខេត្ត​ដែល​សំបូរ​ដោយ​គ្រាប់មីន គឺ​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា និង​ថៃ ហើយ​ខេត្ត​ផ្នែក​ខាងកើត ភាគច្រើន គឺ​សំបូរ​ទៅដោយ​គ្រាប់បែក​ចង្កោម និង​គ្រាប់​ទម្លាក់​ពី​យន្តហោះ ដូចជា​នៅ​ខេត្តព្រៃវែង ស្វាយរៀង រតនគីរី មណ្ឌល​គី​រី ជាដើម​។

ចាប់តាំងពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០១៩ មាន​ជនរងគ្រោះ​ដោយ​សារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​៦៤.៨៥៥​នាក់​។ សម្រាប់​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា មាន​ជនរងគ្រោះ​ដោយសារ​មីន ចំនួន​៧៧​នាក់ ក្នុងនោះ​គ្រោះថ្នាក់​ដោយសារ​មីន​ចំនួន​២៣ នាក់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៥៤ នាក់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨ មាន​ជនរងគ្រោះ ៥៨​នាក់ គឺ​កើនឡើង​១៩​នាក់ ត្រូវជា​៣៣​ភាគរយ​៕
ដោយ ៖ កោះ​កែវ


សូមចុចអាន ៖ សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ សម្រេច​ផ្តល់​មេធាវី​រក​យុត្តិធម៌​ដល់ នៅ ស៊ី​នឿន​ ខណៈ​សាមីខ្លួន​កំពុង​នៅ​ក្រៅ​ឃុំ
សូមចុចអាន ៖ បច្ចេកវិទ្យា និង​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច កំពុង​គំរាម​យក​ទីផ្សារ​របស់ DHL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៤០ នាទី មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម៤៥ នាទី មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ៥៣ នាទី មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម