Connect with us

ព័ត៌មានជាតិ

តំណាង​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អ​ញ្ជើ​ញ​ជា​អធិបតី​បញ្ចុះ​បឋមសិលា​កសាង​អគារ​ទីចាត់ការ បឋមសិក្សា​ទក្សិណ​ថ្មី

បានផុស

នៅ

កំពង់ចាម ​៖ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អមដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ ជា​អភិបាលរង​ខេត្ត មន្ទីរអប់រំ​យុវជន​និង​កីឡា​/​អាជ្ញាធរ​ក្រុង​កំពង់ចាម និង​មន្ត្រី​ពាក់ព័ន្ធ បាន​អ​ញ្ជើ​ញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​កសាង​អគារ​ទីចាត់ការ​មួយ​ខ្នង​នៃ​សាលាបឋមសិក្សា​ទក្សិណ ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោកនាយក​សាលា​បាន​ឲ្យ​ដឹងថា អគារ​ទីចាត់ការ​ថ្មី​ដែល​បានធ្វើ​ពិធី​បញ្ចុះបឋមសិលា​នាពេលនេះ​មាន​ទំហំ​ទទឹង​ប្រវែង​៧,៧​ម៉ែត្រ បណ្តោយ​១១ ម៉ែត្រ និង​មាន​កម្ពស់​៥​ម៉ែត្រ​។

លោកនាយក​សាលា​បន្តថា ដោយយោង​លើ​អគារ​ទីចាត់ការ​ចាស់​មាន​សភាព​ទ្រុឌទ្រោម​ពុំ​អាច​ជួសជុល​បាន ដែល​សំណង់​ចាស់​មួយ​នេះ​បាន​កសាង​តាំងពី​ជំនាន់​បារាំង ដូច្នេះហើយ​គណៈកម្មការ​ទ្រទ្រង់​សាលា​សម្រេច​កសាង​អគារ​ទីចាត់ការ​ថ្មី​នេះ​ឡើង​។

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក្នុងនាម​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​គណៈកម្មកា​រ​ទ្រទ្រង់​សាលា​ដែល​បាន​ផ្តួចផ្តើម​នូវ​គំនិត​ក្នុង​ការ​កសាង​សំណង់​ដ៏​ល្អ​មួយ​នេះ​ឡើង​ដើម្បី​ជាការ​ចូលរួម​ពង្រីក​នូវ​ធនធានមនុស្ស​។ ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​អភិបាល​ក៏បាន​ផ្តាំផ្ញើ​ដល់​ក្រុម​ជាង​សំដៅ​ធ្វើ​យ៉ាង​ណា​សាងសង់​សំណង់​មួយ​នេះ​ប្រកបដោយ​គុណ មាន​ស្តង់ដារ ស្របតាម​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ដើម្បី​ធានា​នូវ​គុណភាព​សំណង់​ក្នុងការ​ប្រើប្រាស់​បានយូរ​អង្វែង​៕

អត្ថបទ និង​រូបភាព​៖​លោក ហុង ម៉េង​ហៀ

សូមចុចអាន ៖ មន្ត្រី​យោធា​ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុខ ម៉េង ​ដក​កាំ​ភ្លើង​វាយ​សន្តិសុខត្រូវសមត្ថ​កិច្ចឃាត់ខ្លួន

សូមចុចអាន ៖ ក្រសួងយុត្តិធម៌​ ប្រកាស​ផ្លាស់​ប្តូរ​អង្គភាព​ចំនួន​៤​ទៅ​ទីតាំង​ថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម