Connect with us

ព័ត៌មានជាតិ

ដឹង​ពីមូលហេតុដែលនាំឲ្យមន្ត្រីយោធាផ្កាយ១យកកាំភ្លើងវាយក្បាលសន្តិសុខ

បានផុស

នៅ

សមត្ថកិច្ច​ជំនាញ បាន​បង្ហាញ​មូលហេតុ​ដែល​លោក​យោធា​ផ្កាយ​១ យក​កាំភ្លើង​វាយ​សន្តិសុខ​បែក​ក្បា​លហើយ គឺ​ព្រោះ​តែ​ជន​ដៃដល់ ចោទប្រកាន់​ជនរងគ្រោះថា បាន​ឃុបឃិត​គ្នា​ជាមួយ​ចោរ លួច​ស្បែកជើង​របស់​លោក ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​បា​នប​ញ្ជា​ក់​ថា ជន​ដៃ​ដល់មានឈ្មោះ ហេង គាហុង ភេទប្រុស អាយុ៤១ឆ្នាំ ជាមន្ត្រីយោ​​ធាផ្កាយ១ និង​ជាបុគ្គ​​លិកមន្ទីរ​សម្រា​កព្យាបាល និង​ស​ម្ភ​ព​ សុ​ខ​ ម៉េង ។ ចំ​ណែកជនរងគ្រោះ ឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខ​របរស​ន្តិសុខ ស្នាក់នៅ​ភូមិ​ត្រពាំង​ប្រុយ ឃុំបែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។

សមត្ថ​កិច្ច​បា​នប​ន្ថែ​ម​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១នេះថា ជនដៃដល់​ត្រូវ​បាន​ប​ញ្ជូនទៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធីច្បាប់ហើយ ។​

​សូមបញ្ជាក់ថា ករណីហិង្សា​នេះ បា​នកើតឡើង​នៅ​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១២និង៣០​នាទី រសៀល ចំណុច​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព សុខ ម៉េង ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែល​បណ្ដាលឲ្យជនរងគ្រោះបែកក្បាលដួលសន្លប់នៅលើដី៕

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម