Connect with us

ព័ត៌មានជាតិ

ពិព័រណ៍វិស័យម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារ​កិច្ច នឹងបើកដំណើរការនៅព្រឹកនេះក្រោយខក​ខាន​២ឆ្នាំ

បានផុស

នៅ

ព្រឹត្តិការណ៍ពិព័រណ៍វិស័យម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច បានបើកដំណើរការឡើងវិញនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីបានខកខានអស់រយៈពេល២ឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក DARREN អ្នកគ្រប់គ្រង និងជាអ្នករៀបចំពិព័រណ៍នេះបានឱ្យដឹងថា ពិព័រណ៍ខ្នាតអន្តរជាតិសម្រាប់វិ
ស័យឧស្សាហកម្មម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចនេះរៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ វាជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការបង្ហាញពីការងើបស្ទុះឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា។

លោកបានបន្តថា សម្រាប់ឆ្នាំ២០២២នេះ គឺជាលើកទី០៧បានរៀបចំពិព័រណ៍បែបនេះ ខណៈលើកទី១ធ្វើតាំងពីឆ្នាំ២០០៩​​ មកម្ល៉េះ ។ លោកបានបន្តទៀតថា ពិព័រណ៍នេះ នឹងសម្ពោធបើកបង្ហាញជាផ្លូវការពីសំណាក់លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសហសាលពិព័រណ៍ និងសន្និបាតកោះពេជ្រ
រាជធានីភ្នំពេញ ដោយទទួលបានការចូលរួមពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងក្នុងស្រុក និងអន្តរជាតិជាង១៥០ ក្រុមហ៊ុនជាមួយការបង្ហាញផលិតផលជាង ៥០០ប្រេន ហើយត្រូវបានគេរំពឹងថា នឹងមានភ្ញៀវចូលរួមទស្សនាជាង១០០០០នាក់។

លោកបានបន្តទៀតថា ពិព័រណ៍នេះទទួលបានការគាំទ្រពីសំណាក់វិស័យទេសចរណ៍កម្ពុជា សមាគមន៍អួតែលកម្ពុជា ,
វិទ្យាស្ថានម្ហូបអារហារកម្ពុជានិងក្រុមហ៊ុន GBS បានរួមគូសហការ រៀបចំកម្មវិធី ស្តីពីការធ្វើបទបង្ហាញ និងចែករំលែកអំពីចំណេះដឹង ជំនាញ លើវិស័យចំអិនម្ហូបការកាហ្វេ និងជំនាញពាក់ព័ន្ធជាច្រើនទៀតផងដែរ។

លោកបានបន្ថែមថា បន្ទាប់ពីការធ្លាក់ចុះរយៈពេលពីរឆ្នាំនៃឧស្សាកម្មផ្នែកទេសចរណ៍ យើងជឿជាក់ថា ពិព័រនេះដែលរៀបចំ​ឡើងនៅក្នុងឆ្នាំនេះ ជាឱកាសក្នុងជួបជុំអ្នកជំនាញក្នុងវិស័យនេះដើម្បីចែករំលែកនូវបទពិសោធន៏និងបង្កើតភាពជាដៃគួរអាជីវកម្មសារជាថ្មីឡើងវិញ។

វត្តមាននៃអ្នកផ្គត់ផ្គង់ មកពីបណ្តាលប្រទេសជាង៨០ប្រទេសដែលចូលមកទីផ្សារកម្ពុជាជាលើកដំបូង ដើម្បីស្វែងរកដៃគូរ​សហការដែលសម្រួល ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់សម្រាប់ដៃគូរ ចែកចាយនៅក្នុងស្រុក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម