Connect with us

ព័ត៌មានជាតិ

ដឹង​ច្បា​ស់​ហើយ រឿងចាក់សម្លាប់នារីវ័យ១៨ឆ្នាំនៅក្រុងតាខ្មៅ ព្រោះ​ខ្លាច​បែក​ការរឿងចាប់​រំលោភ​កាលពី៧ថ្ងៃមុន

បានផុស

នៅ

ករណីចាក់សម្លាប់នារីវ័យ១៨ឆ្នាំ នៅ​ក្រុង​តា​ខ្មៅ​កា​ល​ពីព្រឹកមិញ​ស​មត្ថ​កិច្ចបានឃាត់​ខ្លួន​ជនសង្ស័យ​បានហើយ និង​បាន​សារភា​ព​ថា ព្រោះ​ខ្លាច​ក្មេងស្រី​ប្រាប់​ឪពុកម្តាយ​រឿង​ខ្លួន​ធ្លាប់​ចាប់រំលោភ​កាល​ពី៧ថ្ងៃមុន។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​មានឈ្មោះ ទូច ស​ជាតិ ហៅ​(​អា​ដំរី​)អាយុ​៣៥​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​។ ហើយការឃាត់ខ្លួន​បាន ខណៈ​រូបគេ​ធ្វើជា​ប្រើ​ល្បិច​មក​មើល​ស​ពជនរងគ្រោះ ដែល​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យវិច័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល បញ្ជាក់ថា ជនសង្ស័យ​ជា​ឃាតករ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា​ មូលហេតុ​ដែល​ខ្លួន​យក​កាំបិត​ចាក់​សម្លាប់​នារី​រង​គ្រោះឱ្យស្លាប់​ក្នុង​ថ្លុក​ឈាម​នោះ ដោយសារតែ​ខ្លួន​ខ្លាច​ជាប់គុក ព្រោះ​នារី​រងគ្រោះ​បាន​គំរា​មថា​ នឹង​ប្រាប់​ឪពុកម្ដាយ​ឲ្យ​ដឹង​ពី​ករណី​ខ្លួន​រំលោភកាលពី​៧ថ្ងៃមុន​។​

សូម​បញ្ជាក់ថា នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១ មាន​អំពើ​ឃាតកម្ម​មួយ​បានកើត​ឡើង​នៅ​ភូមិព្រែកហូរកើត ​សង្កាត់ ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ជនដៃដល់​បាន​យក​កាំបិត​ចាក់​ជាច្រើន​កន្លែង​នៅ​លើ​ដើមទ្រូង​និង​ពោះ​ជនរងគ្រោះ​។ ក្រោយ​កើតហេតុ ក្រុម​គ្រួសារ​បាន​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ជ័យ​ជំ​នៈ ប៉ុន្តែ​ជា​អកុសល​ដោ​យមុខរបួស​មាន​ការធ្ងន់ធ្ងរ ក៏​បណ្ដា​លឱ្យ​ជនរងគ្រោះ​ស្លាប់​ពេល​បញ្ជូនដល់​មន្ទីរពេទ្យ​៕

អត្ថបទ ៖ សុខុម

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៤ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៨ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣០ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម