Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ​ទួលគោក​ ឃាត់ខ្លួន​មេកន្ទុយលេខពីរនាក់ ​

បានផុស

នៅ

បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់ ​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាកា​រ​ឯកភាព​ខ​ណ្ឌទួលគោក ​ឃាត់​ខ្លួន​​តាម​​បញ្ជា​​លោក ឯក ឃុន​ដឿ​ន អភិបាល​​ខណ្ឌ ខណៈ​​អ្នក​ទាំង​ពីរកំពុង​កត់​កន្ទុយលេខ​ជាក់ស្ដែង ។​

ប្រតិបត្តិការ​នេះ ធ្វើឡើងក្រោម​ការសម្របសម្រួល​ពី​លោក សុក កែវ​បណ្ឌិត ព្រះ​រាជអាជ្ញារង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅ​ផ្ទះ​លេខ​២៨ ផ្លូវ​លេខ ២២០​ហ្សិត ភូមិ​៩ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​ប្រុស​ ស្រី​ទាំង​ពីរនាក់ ​ដែល​​អាជ្ញាធរ​ឃាត់ខ្លួន រួមមាន​ទី​១ ឈ្មោះ គាំ គង់ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ​ ស្នាក់នៅផ្ទះ​លេខ​២៨ ផ្លូវ​លេខ២២០​ហ្សិត ភូមិ​៩ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំ​ពេញ​​ និង​ទី​២ ឈ្មោះ លី លីន ភេទ​ស្រី អាយុ​២០​ឆ្នាំ ផ្ទះ​លេខ​២៨ ផ្លូវ​លេខ២២០​ហ្សិត ភូមិ​៩សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

មន្ត្រី​ខណ្ឌទួលគោក​ បានបញ្ជាក់​ឱ្យដឹងថា ទីតាំង​ដែលបានបង្រ្កាបមានលួចបើក​កត់​កន្ទុយលេខ​វៀតណាម ហើយ​​ជំនាញ​ក៏បាន​ស៊ើប​និង​ស្រាវជ្រាវ រហូតដល់​រសៀល​ថ្ងៃទី​០៤​ ខែមករា​នេះ ទើប​ចុះបង្ក្រាប​ជាក់ស្ដែង​តែម្ដង​ ដោយ​ឃាត់ខ្លួន​មនុស្ស​០២​នាក់ និង​ដកហូត​កន្ទុយលេខ នឹង លទ្ធផល​ឆ្នោត​មួយ​ចំនួន ត្រា​ចុះ​ថ្ងៃខែ ម៉ា​ស៉ី​ន​គិត​លេខ​ម៉ាក​ casio និង​តាំ​ប៉ុង​មួយ​។​

​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​បានឱ្យដឹងថា យោងតាម​ប្រសាសន៍​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ព្រមាន​ថា ផ្សា​រណា​អនុញ្ញាត​ឱ្យមាន​កត់​ក​ន្ទុ​យ​លេខ​ក្នុង​ផ្សារ នឹងត្រូវ​ដក​ប្រធាន​ផ្សារ​ចេញ​។​

ក្រោយ​ប្រតិ​ប​ត្ត​ការ​ កម្លាំង​គណៈបញ្ជាការ​ឯកភាព​បាន​នាំខ្លួន​មនុស្ស​ប្រុស​ ស្រី ទាំងពីរនាក់​ទៅ​សាក​សួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម