Connect with us

ព័ត៌មានជាតិ

​កង​អាវុធហត្ថ​ ត្រូវ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​គ្រប់​វិនាទី​ ចំពោះ​ជំងឺ​រាតត្បាត​កូវីដ-១៩

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​ មេបញ្ជាការរង​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មុននេះ​បន្តិច​បាន​ចេញ​បទបញ្ជា​ដ៏​តឹងរឹង​បំផុត​ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ​ គឺ​តម្រូវ​ឲ្យ​អនុវត្តន៍​វិធាន​សុខាភិបាល​ជា​កំហិត​ គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់​ចូល​ធ្វើការ​ដោយ​គ្មាន​ពាក់​ម៉ាស ឬ​មិន​ឆ្លង​ការត្រួតពិនិត្យ​កម្ដៅ ឬ​បាញ់ថ្នាំ​សម្លាប់​មេរោគ សំអាត​ដៃ​ដោយ​ទឹក​អាល់កុល ឬ​ទឹក​លាងដៃ នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទុយទៅវិញ​ បើ​មាន​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់​មិន​ព្រម​អនុវត្ត​តាម​បទបញ្ជា​ខាងលើនេះ​ទេ ​ដាច់​ខាត់​មិន​អនុញ្ញាត​ឲ្យ​ចូល​អង្គភាព​ ហើយ​កត់​ឈ្មោះ អត្តលេខ​បញ្ជូន​មក​លេខាដ្ឋាន​បន្ទាន់​ ដើម្បី​មាន​វិធានការ​តាម​បទ​ពិន័យ​ដោយ​មិន​អនុគ្រោះ​ឡើយ​។

​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​មុន​នេះ​ថា គ្មាន​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់​ហ៊ាន​អនុវត្ត​ផ្ទុយ​ពី​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​នោះ​ទេ​ គឺ​ត្រូវ​ទទួលពិន័យ​របស់​ក​ង​កម្លាំង​មិន​លើកលែង​ឡើយ​។ លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​បាន​ថ្លែងថា មន្ត្រី​អាវុធហត្ថ​គ្រប់ៗ​រូប​ត្រូវតែ​បន្តធ្វើ​ការ​ត្រួត​ពិនិត្យ​សុខភាព វាស់​កម្ដៅ ពាក់​ម៉ាស​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ ដល់​នាយទាហាន នាយទាហានរង ពលទាហាន​អាវុធហត្ថ មុន​ពេល​ចូល​កន្លែងធ្វើការ​ដោយ​គ្មាន​ការ​ធ្វេសប្រហែស​ឡើយ ដើម្បី​បង្ការ​ទប់ស្កាត់​ពី​ជំងឺឆ្លងកូវីដ១៩ ដោយ​គ្មាន​ធ្វេសប្រហែស​មួយ​នា​ទីណា​ឡើយ​។​

​សូម​បញ្ជាក់​ថា ជា​ទម្លាប់​រាល់ថ្ងៃ​កម្លាំង​ក្នុង​ទីបញ្ជាការ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ក្រោក​ពី​ព្រលឹម​នាំគ្នា​រួសរាន់​ងូតទឹក ស្លៀកពាក់ រង់ចាំ​ទទួល​បទបញ្ជា ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​សិស្សានុសិស្ស​ឆ្លង​ផ្លូវ​ចូល​សាលារៀន បងប្អូន​ប្រជាពលរដ្ឋ គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ ក្នុង​ភូមិ​សាស្ត្រៗ រាជធានី​ភ្នំពេញ។ នៅពេល​រសៀល​កម្លាំង​យើង​ក៏បាន​ឆ្លៀតពេល​សម្រាក​ពី​ការងារ នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ ដើម្បី​សុខភាព​។​

​ក្រៅពីនេះ​ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បន្ត​ចេញ​ល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅលើ​ដង​ផ្លូវ ដែល​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន ដោយ​ស្មារតី​ស្មោះត្រង់​ជានិច្ច​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម