Connect with us

ព័ត៌មានជាតិ

រថយន្ត​ពាក់​ស្លាក​លេខ ខ ម រាប់រយ​គ្រឿង ​ត្រូវ​បាន​ត្រួតពិនិត្យ​ បើ​មាន​សេះ​ហោះ​ចាត់​បញ្ជូន​ទៅគយ​បន្ត​​

បានផុស

នៅ

​មន្ត្រីជាន់ខ្ពស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ នៅ​រសៀល​ថ្ងៃទី​០៥​ ខែ​មករា​ ឆ្នាំ​២០២១នេះ​ថា​ មាន​រថយន្ត​ពាក់​ស្លាក​លេខ ខ ម រាប់​រយ​គ្រឿង​គ្រឿង​ហើយ​ត្រូវ​បាន​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​របស់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ក្នុង​រយៈពេល​ជាង​៣​ខែ​នេះ ​ដោយ​ក្នុង​នោះ​បើមាន​រថយន្ត​ពាក់​ស្លាក​លេខ ខ ម សេះ​ហោះ​ត្រូវ​ចាត់​បញ្ជូន​ទៅ​ខាង​គយ​ចាត់​ការ​បន្ត​តាមច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​ដដែល​បាន​បន្ត​ថា មួយ​រយៈ​មកនេះ ​មហាជន​ទូទៅ​ក៏​ដូច​អ្នកដំណើរ​ពិសេស​អ្នក​រស់នៅ​ភ្នំពេញ ​បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សកម្មភាព​កម្លាំង​អាវុធហត្ថ​រាជធានី ​បាន​និង​កំពុង​តែ​បន្ត​ចាត់​វិធានការណ៍​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ពាក់​ស្លាក​លេខ ខ ម សេះ​ហោះ​ ដែល​កំពុង​ធ្វើ​ចរាចរ​យ៉ាង​អានាធិបតេយ្យ​តាម​ដង​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ​ ពិសេស​ក្រុម​ឡាន​ដឹក​ដី​ ដឹក​ថ្ម​ ដឹក​ខ្សាច់​ ពាក់​ស្លាក​លេខ ខ ម លោតឆត្រ​នោះ​តែម្ដង​ ដែល​ប៉ះពាល់​ដល់​កិត្តិយស​ក្រសួង​ការពារ​ជាតិ​។ ការត្រួតពិនិត្យ​នេះ ​បាន​ធ្វើ​ឡើង​ពី​សំណាក់​កម្លាំង​កង​យានយន្ត នៃ​មន្ទីរ​សម្ភារៈ​បច្ចេកទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​អនុវត្តការងារ ត្រួតពិនិត្យ​ស្លាក​លេខ​រថយន្ត​ខេមរភូមិន្ទ​ក្លែងក្លាយ ប័ណ្ណបើកបរ ខេមរភូមិន្ទ បក​កញ្ចក់​ខ្មៅ អាវុធជាតិផ្ទុះ វិទ្យុទាក់ទង​និង​បក​កញ្ចក់​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ​ក្នុង​សង្កាត់​កំបូល​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ ស្ទើរ​ជា​រៀងរាល់ថ្ងៃ​រួម​នឹង​ក្រុម​ចល័ត​ ផង​ដែរ​។

​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​បន្ថែមថា ជាក់ស្ដែង​ថ្ងៃនេះ​សកម្មភាព​កម្លាំង​កង យានយន្ត នៃ មន្ទីរ សម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​អនុវត្តន៍ ត្រួតពិនិត្យ អាវុធជាតិ​ផ្ទុះ ផង​និង រថយន្ត​ដែល​បំពាក់​ស្លាក​លេខ ខេមរភូមិន្ទ​ក្លែងក្លាយ ពិសេស​ឡាន​ដឹក​ដី​តែម្ដង មិន​ដឹង​គេ​អាង​អី​បាន​ហ៊ាន​ប្រើ​ស្លាក​ខ ម មក​រក​ស៊ី​ឯកជន​ខ្លួនឯង​ទៅវិញ។ ចំពោះ​ឡាន​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់​ខ្លះ​ពាក់​ស្លាក​លេខ​សេះ​ហោះ​បើ​រក​ឃើញ​ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧ​ត្ត​ម​សេនីយ​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ ដែល​បាន​បន្ត​អនុវត្តន៍​នៅ​ជាយក្រុង ពិសេស​ផ្លូវជាតិ​ធំៗ​ជាក់ស្ដែង​ផ្លូវជាតិ​លេខ​៤ នៅ​កំបូល​តែម្ដង​ដែល​កម្លាំង​អាវុធហត្ថ​បន្ត​ចុះ​អនុវត្ត​ជាប្រចាំ​។

​មន្ត្រី​ដដែល​បាន​បន្ត​ថា​ ក្រៅពីនេះ​ កម្លាំង​ក្នុង​ទីបញ្ជាការ ក៏ដូចជា​កម្លាំង​តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ត្រួតពិនិត្យ​សុខភាព វាស់​កម្ដៅ បាញ់ថ្នាំ​សម្លាប់​មេរោគ ដល់​នាយទាហាន នាយទាហានរង ពលទាហាន ជាប្រចាំ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​ជៀស​ផុត​ពី​ជំងឺឆ្លងកូវីដ១៩។

​ក្រៅពី​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ និង​រថយន្ត​ពាក់​ស្លាក​លេខ ខ ម ក្លែងក្លាយ​មក​សកម្មភាព​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោក​ពី​ព្រលឹម រួសរាន់​ងូតទឹក ស្លៀកពាក់ រួច​រង់ចាំ​បទបញ្ជា​ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់​គណៈប្រតិភូ​ជាតិ អន្តរជាតិ ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឆ្លងផ្លូវ តាម​ភូមិសាស្ត្រ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ។ ​ដោយឡែក​កម្លាំង​ក្នុង​ទីបញ្ជាការ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤​នៃ​រាជធានី​ភ្នំពេញ ក៏បាន​បន្ត​ចេញ​ល្បាត​ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅលើ​ដងផ្លូវ និង​ទាំង​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន​នាពេល​រាត្រី ដោយ​ពុំ​ខ្លាច​ភាព​នឿយហត់​ឡើយ ក្នុងនាម​ជា​អ្នកបម្រើ​រាស្ត្រ​ក្នុ​ង​ទឹកចិត្ត​ស្មោះត្រង់​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម