Connect with us

ព័ត៌មានជាតិ

ក្រសួង​​ឲ្យ​ប្រើប្រាស់​សេវាសាធារណៈ​ពាក់ព័ន្ធ​វិស័យ​ការងារ​និង​ប​ណ្ដុះ​បណ្ដាល​ជីវៈ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​

បានផុស

នៅ

ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​សាធារណៈ​ ពាក់ព័ន្ធ​វិស័យ​ការងារ​និង​បណ្ដុះបណ្ដាលវិជ្ជា​ជីវៈ​ តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ​ដើម្បី​លើកកម្ពស់​គុណភាព​ ប្រ​សិទ្ធភាព​ តម្លាភាព​ និង​គណនេយ្យភាព​។​

យោងតាម​ប្រកាស ​ស្ដីពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​សេវាសាធារណៈ​ ពាក់ព័ន្ធ​វិស័យ​ការងារ​ និងបណ្ដុះ​បណ្ដាលវិជ្ជា​ជីវៈ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រសួង​ការងារ​ បាន​ឲ្យ​ដឹងថា ​ប្រកាស​នេះ ​មាន​គោល​បំណង​ដាក់ឱ្យ​ដំណើរ​ការផ្ដល់​សេវាសាធារណៈ​ពាក់ព័ន្ធ​វិស័យ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ ដើម្បី​លើកកម្ពស់​គុណភាព​ប្រសិទ្ធភាព​​តម្លាភាព​ និង​គណនេយ្យភាព​ព្រម​ទាំង​ស្របតាម​សំណើ​របស់​វិស័យ​ឯកជន​នៅក្នុង​ក្រុម​ការងារ​ផ្នែក​ទំនាក់ទំនង​ជីវៈ​នៃ​វេទិកា​រាជរដ្ឋា​ភិបាល​ផ្នែក​ឯកជន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​បន្តថា ​ប្រកាស​នេះ​ត្រូវបាន​ដាក់​ឲ្យ​ប្រាក់​ដំណើរការ​សេវាសាធារណៈ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ ចាប់ពី​ថ្ងៃទី​១១​ ខែមករា ​ឆ្នាំ​២០២១ ​ចំ​ពោះ​សេវា​សាធារណៈ​ដែល​ស្ថិត​នៅក្រោម​ដែន​សមត្ថកិច្ច​របស់​ថ្នាក់កណ្ដាល​ ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ​នូវ​សេវាសាធារណៈ​ ​សម្រាប់​សេវាសាធារណៈ​ពាក់ព័ន្ធ​វិស័យ​ការងារ​ ពាក់ព័ន្ធ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ និង​សម្រាប់​សេវាសាធារណៈ​ពាក់ព័ន្ធ​ជនបរទេស​។​

ក្រសួង​បាន​បន្ថែម​ទៀតថា ​ដោយឡែក​ចំពោះ​សេវា​សាធារណៈ​ដែល​ស្ថិត​ក្រោម​ដែន​សម​ត្ថ​កិច្ច​របស់​មន្ទីរ​ការងា​រ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​អង្គភាព​ច្រកចេញ​ចូល​តែ​មួ​យ​រាជធានី​ ខេត្ត​ នឹងត្រូវ​ដាក់​​ឲ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី​០១ ​ខែមីនា​ឆ្នាំ​២០២១​តទៅ​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម