ព័ត៌មានជាតិ
ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៣២ពាន់លានរៀលដល់កម្មករនិយោជិតជាស្ត្រីសម្រាលកូន
ភ្នំពេញ ៖ តាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈប្រចាំឆ្នាំ២០២០បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតមកដល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ប.ស.ស បានបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលដល់កម្មករនិយោជិតជាស្ត្រីសម្រាលកូនចំនួន ៨០ ៤៩៩នាក់ ក្នុងនោះចំនួនកូនមាន ៨១ ០៣១ នាក់ ដោយចំណាយទឹកប្រាក់អស់ប្រមាណជាង ៣២ពាន់លានរៀល។
ចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩កន្លងទៅឃើញថា ស្ដ្រីសម្រាលកូនមានការកើនឡើងជាបន្តបន្ទាប់ ដែលក្នុងឆ្នាំ២០១៩ ស្ដ្រីសម្រាលកូនមានចំនួន៧៧ ៤៤៩នាក់ មានចំនួនកូនសរុប ៧៧ ៩៦៦នាក់និងឆ្នាំ២០១៨ មានស្ដ្រីសម្រាលកូនចំនួន ៦៥ ០៥៤នាក់ មានចំនួនកូនសរុប ៦៥ ៥៣៤នាក់។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាសាធារណៈសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឲ្យទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះសម្រាលបានកូនម្នាក់ ទទួលបាន ៤០ម៉ឺនរៀល។ សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀលនិងសម្រាលបានកូនភ្លោះបី ទទួលបាន ១លាន ២០ម៉ឺនរៀលដែលត្រូវបានបើកផ្តល់ជូន តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)៕
ដោយ ៖ សំអឿន
សូមចុច ៖ កម្ពុជានឹងចុះត្រជាក់ខ្លាំងរយៈពេលជាង១សប្តាហ៍ជាប់ៗគ្នាក្នុងខែមករានេះ
សូមចុច ៖ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងអំឡុងពេលឆ្លងឆ្នាំសកល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ១១ ម៉ោង ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ