Connect with us

ព័ត៌មានជាតិ

ដើមឆ្នាំ​២០២១​នេះ គ​.​ជ​.​ប នៅតែ​បន្តដំណើរ​ការងារ​រប​ស់​ខ្លួន ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អះអាងថា នៅ​ដើមឆ្នាំ​២០២១​នេះ គ​.​ជ​.​ប នៅតែ​បន្តការងារ​របស់​ខ្លួន​ជា​បន្ត​ទៀត ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ បទបញ្ជា និង​នីតិវិធី ហើយគ​.​ជ​.​ប ក៏មាន​គម្រោង​រៀបចំ​ការបោះឆ្នោត​សាកល្បង ដើម្បី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​លើ​ប្រសិទ្ធភាព នៃ​ការធ្វើ​ទំនើបកម្ម​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត តាម​ប្រព័ន្ធ​អន​ឡាញ (Online) ផងដែរ​។

ការបញ្ជាក់​របស់​ស្ថាប័ន គ​.​ជ​.​ប បាន​ធ្វើឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន និង​បាន​ផ្សព្វផ្សាយ​នា​ល្ងាច​ថ្ងៃទី​០៥ ខែមករា នេះ​។ គ​.​ជ​.​ប បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​នៅ​ដើមឆ្នាំ​២០២១​នេះ គ​.​ជ​.​ប នៅតែ​បន្តដំណើរ​ការងារ​រប​ស់​ខ្លួន​ជា​បន្តទៀត ផ្អែកលើ​មូលដ្ឋាន​ច្បាប់ បទបញ្ជា និង​នីតិវិធី​ជា​បន្តទៀត​”​។ ជាមួយគ្នា​នោះ គ​.​ជ​.​ប មាន​គម្រោង​នឹង​រៀបចំ​ការបោះឆ្នោត​សាកល្បង ដើម្បី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​វាយតម្លៃ​លើ​ប្រសិទ្ធភាព​នៃ​ការធ្វើ​ទំនើបកម្ម​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ដូចជា​៖ ទី​១, ការប្រើប្រាស់​កម្មវិធី​ចុះបញ្ជី​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត តាម​ប្រព័ន្ធ​អន​ឡាញ (Online) និង​ទី​២, ការប្រើប្រាស់​កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត តាម​ប្រព័ន្ធ​អន​ឡាញ (Online) ដែល​គ្របដណ្ដប់​លើ​ដំណើរ​ការសំខាន់ៗ​នៅក្នុង​ថ្ងៃ​បោះឆ្នោត តាម​កម្មវិធី​ជា​ប្រព័ន្ធ​ដូចជា កម្មវិធី​ទទួល បញ្ចូល បូកសរុប បញ្ជូន និង​ប្រកាស​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​, កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​, កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​, កម្មវិធី​បែងចែក​អាសនៈ និង​ស្រង់​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត ហើយ គ​.​ជ​.​ប នឹង​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ចូល​រួម​ធ្វើ​ការងារ​ជាមួយគ្នា​បន្ត​ទៀត ដើម្បី​លើកកម្ពស់​ការងារ​បោះឆ្នោត​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត ក្នុងនាម​ជា​ខ្មែរ​។

ទាក់ទង​ដល់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ​២០២០ គ​.​ជ​.​ប បាន​អះអាង​ថា ការងារ​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ មានការ​សាទរ​យ៉ាងច្រើន​លើសលប់​ពី​ភាគី​ពាក់ព័ន្ធ​។ ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០ មាន​ចំនួន ៨,៨៣១,៩៧១​នាក់ ស្មើនឹង​៨៥.០៦ ភាគរយ ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​សរុប​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​។ ក្នុង​នោះ​ប្រជាពលរដ្ឋ ដែល​បានមក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី នៅ​ឆ្នាំ​២០២០ មាន​ចំនួន​២៦៨,៦១១​នាក់ ស្មើនឹង​៨៩.៤២​ភាគរយ​។

បើ​តាម គ​.​ជ​.​ប នៅ​ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​ជាច្រើន​បាន​មក​ចូលរួម​ធ្វើ​បច្ចុប្បន្នភាព​លើ​បញ្ជី​បោះឆ្នោត ដែល​ធ្វើ​ឲ្យ គ​.​ជ​.​ប មាន​ឯកសារ​ជា​មូលដ្ឋាន​សម្រាប់​លុបឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បាន​រហូតដល់​១៥៤,៧៨៥​នាក់​។ ឈ្មោះ​ដែល​លុប​នោះ គឺ​អ្នកទទួល​មរណភាព អ្នក​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចេញទៅ​ឃុំ សង្កាត់​ផ្សេង និង​អ្នក​បាន​ចុះឈ្មោះ​លើស​ពី​មួយ​កន្លែង (​ឈ្មោះ​ស្ទួន​)។

តួលេខ​ខាងលើ​នេះ បង្ហាញ​នូវ​លទ្ធផល​ដ៏​ល្អ​ប្រសើរ ដែល គ​.​ជ​.​ប ត្រូវតែ​អរគុណ និង​កោតសរសើរ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ ហើយ​បាន​ចូលរួម​ក្នុង​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០។

ជា​មួយ​គ្នា​នេះ គ​.​ជ​.​ប បាន​ថ្លែងអំណរគុណ​ចំពោះ​គណបក្ស​នយោបាយ​ទាំងអស់ ជាពិសេស​គណបក្ស​នយោបាយ​ចំនួន​១៣ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដែល​រៀបចំឡើង​ដោយ គ​.​ជ​.​ប កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ហើយ​ដែល​គណបក្ស​ទាំងនោះ បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​បំពេញ​តួនាទី​ក្នុងនាម​ជា​អ្នកបម្រើ​សេវា​ជូន​ម្ចាស់ឆ្នោត រហូត​ទទួលបាន​លទ្ធផល​មួយ​ល្អ ហើយ​បានបង្ហាញ​ជំហរ​គាំទ្រ​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០​។

នៅក្នុង​ដំណើរការ​នេះ ក៏​មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៨ បានដាក់​អ្នកសង្កេតការណ៍​ជាតិ​ចំនួន​សរុប​២,២០១​នាក់​ផងដែរ ហើយ​បាន​អបអរសាទរ​ចំពោះ​លទ្ធផល​ការងារ​របស់ គ​.​ជ​.​ប ក្នុង​ឆ្នាំ​២០២០​នេះ​។ ជាមួយគ្នា​នោះ គ​.​ជ​.​ប បាន​ថ្លែងអំណរគុណ ចំពោះ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងនោះ ដែល​បានបង្ហាញ​នូវ​សច្ចធម៌ ក៏ដូចជា​ការផ្តល់​ភាពយុត្តិធម៌​ដល់​ស្ថាប័ន គ​.​ជ​.​ប ដោយបាន​គាំទ្រ​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២០ និង​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់​ម​ន្ត្រី គ​.​ជ​.​ប គ្រប់លំដាប់​ថ្នាក់​។

គ​.​ជ​.​ប ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ម្ចាស់ជំនួយ​អន្តរជាតិ ដែល​រួមមាន សហភាព​អឺរ៉ុប (EU) ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) និង​អង្គការ​មូលនិធិ​អន្តរជាតិ​ដើម្បី​ប្រព័ន្ធ​បោះឆ្នោត (IFES) ជាដើម ដែល​បាន​ជួយ​ទាំង​បច្ចេកទេស សម្ភារ និង​ច្បាប់ ដើម្បី​រៀបចំ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ហើយ​ត្រូវបាន គ​.​ជ​.​ប យកមក​អនុវត្ត​តាំងពី​ឆ្នាំ​២០១៦ រហូតមកដល់​បច្ចុប្បន្ន ប្រកបដោយ​តម្លាភាព និង​ជោគជ័យ​៕

ដោយ ៖ កោះ​កែវ

សូមចុចអាន ៖ ​លោក ជិន ម៉ាលីនថា ការផ្លាស់ប្តូរអង្គភាពទាំង៤ទៅកាន់ទីតាំងថ្មី ដោយសាទីតាំងក្រសួងបច្ចុប្បន្នចង្អៀត

សូមចុចអាន ៖ ម្ចាស់​បទ មុខសញ្ញា ,​គង់ ចាន់​រដ្ឋា ស្វាគមន៍​ឆ្នាំ​ថ្មី​២០២១​ ចាយ​លុយ​ទិញ​កាដូ​លួង​ខ្លួនឯង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា២ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម