Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​ថ្លឹង​សាទរអាជ្ញាធរ​ដែល​​ដោះស្រាយបញ្ហា​បង្ហូរទឹក​សំអុយ​លើ​ដងផ្លូវ​

បានផុស

នៅ

អាជ្ញាធរសង្កាត់​ជើងឯក ខណ្ឌដង្កោ បានចុះដោះស្រាយក្ដីកង្វល់របស់ប្រជាពលរដ្ឋនៅ​ភូមិ​ព្រែក​ថ្លឹង ជុំវិញករណីបង្ហូរទឹក​សំអុយ​ទៅលើ​ផ្លូវ​សាធារណៈ ​ធ្វើឱ្យប៉ះពាល់​ដល់ការធ្វើដំណើរ និងការរស់នៅរបស់ពួកគាត់។

ពលរដ្ឋ​ប្រាប់​ឱ្យដឹងថា ហាង បុប្ផា​លាក់ខ្លួន និង ហាង តា​ផល កំពុង​បង្ហូរទឹក​កខ្វក់​ ដាក់​លើ​ផ្លូវ​រាប់​ខែ​មកហើយ នៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ពួកគាត់ថា ហាង តា​ផល បង្កបញ្ហា​ខ្លាំងជាងគេ ពីព្រោះ​ហាង តា​ផល នេះបើក​លក់​មុនគេ​យូរ​មកហើយ ។ ដោយឡែក​ទឹក​ដែល​បង្ហូរ​មក លើ​ផ្លូវ​នោះ មាន​ពណ៌​ខ្មៅ និង​មាន​ក្លិន​មិនល្អ​ទៀតផង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ មកដល់ពេលនេះ ​អាជ្ញាធរ​សង្កាត់ ខណ្ឌ បានដោះស្រាយ​រួចរាល់​អស់ហើយ ដោយ​ឃើញ​មាន​ភាពល្អ​ប្រសើរ​បែបនេះ ពលរដ្ឋបាន​កោតសរសើរ ចំពោះការយកចិត្តទុកដាក់រាល់​បញ្ហា​នានា​របស់​​ប្រជា​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម