Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានីគាំទ្រគម្រោងសាងសង់អគារមន្ទីរពេទ្យបង្អែកជើងឯកកម្ពស់ ៤ ជាន់

បានផុស

នៅ

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានគាំទ្រយ៉ាងពេញទំហឹងជាមួយនឹងការផ្តល់កិច្ចសហការដល់ដំណើរការគម្រោងកែលម្អមន្ទីរពេទ្យបង្អែកជើងឯកទៅតាមស្តង់ដារបច្ចេកទេស និងគាំទ្រទៅលើការ​សាងសង់អគារមន្ទីរពេទ្យថ្មីកម្ពស់លើសពី៤ជាន់ទៅតាមតម្រូវការជាក់ស្តែង និងត្រៀមលក្ខណៈសិក្សាដាក់មន្ទីរពេទ្យនេះដល់កម្រិតទី៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់ពីការគាំទ្រនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៥ វិច្ឆិកានេះ ក្នុងជំនួយពិភាក្សាការងារ ជាមួយប្រតិភូអង្គការ​KOICA កូរ៉េដឹកនាំដោយលោក Rho Hyun Jun នាយកប្រចាំប្រទេសរបស់ទីភ្នាក់ងារ KOICA នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ជំនួយដែលសាធារណរដ្ឋកូរ៉េបានជួយដល់មន្ទីរពេទ្យបង្អែកជើងឯក ខណ្ឌដង្កោជាជំនួយដែលរដ្ឋបាលរាជធានីភ្នំពេញចង់បានបំផុត ដើម្បីលើកកំពស់សុខមាលភាព ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក៏ដូចបងប្អូនមកពីតាមបណ្តាខេត្តនានា មករកសេវាសុខាភិបាលនៅរាជធានីភ្នំពេញ មានការកើនឡើងស្របតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក Ro Hyun Jun បានលើកឡើងថា៖ Koica បានដាក់ចេញគម្រោង៣ពីឆ្នាំ២០២៤ ដល់២០២៩រួមមាន៖ការសាងសង់អាគារថ្មី,ការបំពាក់ឧបករណ៏បរិក្ខាពេទ្យ និងការបណ្តុះបណ្តាលជំនាញបន្ថែមដល់បុគ្គលិកមន្ទីរពេទ្យ។

លោក Ro Hyun Jun បានឲ្យដឹងទៀតថា៖ គម្រោងនេះគ្រោងនឹងចំណាយថវិកា១១លានដុល្លាសហរដ្ឋអាមេរិក។ ភាគីKoicaបានចាប់អារម្មណ៏លើភាពទាក់ទាញសំរាប់អ្នកជំងឺមិនចង់ឲ្យពួកគាត់ទៅហួស មកហួស ឬទៅរកតែមន្ទីរពេទ្យធំៗនៅកណ្តាល​ក្រុង។ ដូច្នេះការបំពាក់បរិក្ខាពេទ្យការរៀបចំហេដ្ឋារចនាសម្ពន្ធ័ រួមនឹងក្រុមគ្រូពេទ្យជំនាញគឺជារឿងចាំបាច់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម