Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាង៣០០គ្រួសារសំណូមពរអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ការបោះរបាំងចាប់ត្រីបំពានសេចក្តីសម្រេចរាជរដ្ឋាភិបាល

បានផុស

នៅ

ប្រជាពលរដ្ឋជាង១០គ្រួសារតំណាងឲ្យប្រជាពលរដ្ឋ៣០៤គ្រួសាររស់នៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជល់គីរី នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញលិខិតផ្ដិតមេដៃពួកគាត់ចំនួន៣០៤នាក់ ដែលបានប្រឆាំងតវ៉ាមិនអនុញ្ញាតឲ្យសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ លក់ឡូនេសាទ (ព្រែកបាណា អតីតឡូលេខ ១០) ឱ្យឈ្មួញកំពុងបោះរបាំងចាប់ត្រីបំពានសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលដែលធ្វើឲ្យប៉ះពាល់ដល់ការនេសាទជាលក្ខណៈគ្រួសាររបស់ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ស្ដើង ណាក់ តំណាងប្រជានេសាទភូមិក្បាលកន្លង់បានលើកឡើងថា កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំក្រុមការងាររបស់គាត់ចុះមកហៅតំណាងប្រជាពលរដ្ឋ៥នាក់ទៅប្រជុំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឆ្កោក ដោយបានបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋផ្ដិតមេដៃគាំទ្រសហគមន៍ការលក់ឡូត៍ព្រែកបាណាក ឲ្យទៅឈ្មួញឈ្មោះ ចូច បោះរបាំងចាប់ត្រី ប៉ុន្តែប្រជាពលរដ្ឋបានប្រឆាំងដាច់ខាតមិនឯកភាពឡើយ។​ តំណាងប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា កាលពីឆ្នាំទៅប្រជាពលរដ្ឋបានឯកភាពឱ្យសហគមន៍ លក់ឡូត៍នេសាទខាងលើនេះឲ្យឈ្មួញឈ្មោះ ចូច ម្តងហើយ ។ ប៉ុន្តែមិនឃើញសហគមន៍ប្រកាសឲ្យដឹងពីតម្លៃលក់ឡូត៍នេះទេហើយ ក៏មិនបានឃើញយកលុយកាក់លក់ឡូត៍ខាងលើនេះមកកសាងអ្វីមួយនៅក្នុងមូលដ្ឋាននោះឡើយ។

ប្រជាពលរដ្ឋផ្សេងទៀតបានលើកឡើងថា កាលពីឆ្នាំទៅពេលគេដាក់ដៃចាប់ត្រីក្នុងព្រែកបាណាក នេះបានលើកមុខទឹកខ្ពស់ធ្វើឲ្យប្រជាពលរដ្ឋបើកបាឡាស្មាច់ចេញចូលបុកបែកបាឡា ១គ្រឿងផងដែរ ដែលពួកឈ្មួញទាំងនោះមិនបានធ្វើដឹងធ្វើឮនោះឡើយ ហើយក្មេងៗនៅក្នុងភូមិចូលទៅរកលាសដោយដៃក៏ពួកគេមិនអនុញ្ញាតឱ្យរកដែរ។ មិនតែប៉ុណ្ណោះក្រុមឈ្មួញខាងលើនេះបានយកក្របីចំនួន១៨ក្បាលមកចិញ្ចឹមលែងពាសវាលពាសកាលស៊ីដំណាំក្នុងចំការពលរដ្ឋពេលប្ដឹងទៅលោកមេប៉ុស្តិ៍ លោកមេឃុំ គឺគ្មានអ្នកណាដោះស្រាយឲ្យពួកគាត់ទេ។

ករណីសហគមន៍លក់ឡូត៍នេសាទខាងលើនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រាប់តាមទូរសព្ទថា ការលក់ឡូនេសាទខាងលើនេះច្បាប់មិនអនុញ្ញាតឡើយ ប៉ុន្តែកន្លងមកដោយសារមានសំណូមពរពីសហ គមន៍នេសាទ និងមានការឯកភាពពីប្រជាពលរដ្ឋផងនោះក៏ចេះតែនាំធ្វើទៅ ប៉ុន្តែបើទំនាស់គ្នាបែបនេះ គឺមិនអនុញ្ញាតជាដាច់ខាត។

ដោយឡែក លោក លីឡា នាយខណ្ឌដ្ឋបាលជលផលកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា បានឆ្លើយប្រាប់តាមទូរសព្ទថា ការបោះធ្នួសធ្វើឡូត៍នេសាទខាងលើនេះ គឺក្រសួងកសិកម្មបានឯកភាពរួចហើយដែលមានលិខិតអនុញ្ញាតពីច្បាប់ ។ ប៉ុន្តែនៅក្នុងលិខិតអនុញ្ញាត២ច្បាប់នេះចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ដែលមានខ្លឹមសារដោយផ្អែកតាមមាត្រា ៩និងមាត្រា៣០ នៃច្បាប់ជលផលដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្រេចអនុញ្ញាត្តឲ្យគណកម្មការ​សហគមន៍នេសាទខេត្តកំពង់ឆ្នាំងធ្វើរបាំងធ្នួសនៅក្នុងតំបន់នេសាទសហគមន៍ដែលបានគ្រប់ គ្រងថែរក្សា និងការពាររបស់គណកម្មកាផ្ទាល់ដើម្បីចាប់ត្រីធ្វើប្រហុក ផ្អក និងលក់យកថវិកាសម្រាប់ទ្រ ទ្រង់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ។ បន្ទាប់មកនៅឆ្នាំ២០២១ សហគមន៍បានស្នើសុំអនុញ្ញាត្តធ្វើរបាំងធ្នួសបន្តទៀត ក្រសួងបានអនុញ្ញាត្តឲ្យចាប់ត្រីបន្តទៀតរយះពេល៣ខ្នើតក្នុងឆ្នាំ២០២១ តាមលិខិតចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១។

ដោយផ្អែកតាមលិខិតអនុញ្ញាត្តទាំង២ខាងលើនេះបានអនុញ្ញាតឲ្យសហ គមន៍ចាប់ត្រីបំរើផលប្រយោជន៍ដើម្បីអភិវឌ្ឍន៍​សហគមន៍មិនបានអនុញ្ញាតឲ្យលក់ទៅឈ្មួញនោះទេ។ តាមមាត្រា៦២នៃច្បាប់ជលផលបានចែងថាសហគមន៍នេសាទគ្មានសិទ្ធិលក់ ជួល ដោះដូរឬធ្វើអំណោ យ ប្រវាស់ បែងចែក ឬធ្វើការផ្ទេរកន្លែងសហគមន៍បានឡើយ។

តាមការបំភ្លឺរបស់លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ថា លិខិតទាំង២ខាងលើនេះប្រើប្រាស់មិនមានកំណត់ទេ អាចបោះរបាំងធ្នួសឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត គឺបានបំពានលើច្បាប់ជលផល និងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល។

ប្រជាពលរដ្ឋ៣០៤គ្រួសារ លើកឡើងថា បើចប់អណត្តិដែលបានលួចជួលយកលុយបំពានច្បាប់ហើយនោះ សូមកុំលោភ​លន់ចង់ធ្វើទៀត សូមទុកឲ្យពលរដ្ឋធ្វើការនេសាទជាលក្ខណះគ្រួសារដោយប្រើឧបកបករណ៍ស្របច្បាប់ ដើម្បីចិញ្ចឹមជីវិតតាមការសណ្ដោសប្រណីរបស់សម្ដេចហ៊ុនសែនប្រមុខមុខរដ្ឋា ភិបាលផងចុះ ។ ករណីខាងលើនេះប្រជាពលរដ្ឋគោរពស្នើសុំឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី មេត្តាជួយទប់ស្កាត់ និងជួយដោះស្រាយតាមសមត្ថកិច្ចដោយក្តីអនុគ្រោះ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥២ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម