Connect with us

កីឡា

World​ Cup​​ រក​​ឃើញ​​ពីរ​​គូ​​​​ប៉ះ​​គ្នា​​វគ្គ​​១៦​​ក្រុម​​ចុង​​ក្រោយ​ហើយ​

បានផុស

នៅ

គិត​ត្រឹម​​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​នេះ រក​ឃើញ​ក្រុម​ចំនួន​៧​ហើយ​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ពិភព​លោក World Cup ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា។

ក្រុម​ទាំង​៧​ដែល​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​គឺ បារាំង ប្រេស៊ីល ព័រទុយហ្គាល់ សេណេហ្គាល់ អង់គ្លេស សហរដ្ឋ​អាមេរិក និង​ ហុល្លង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល A និង B បាន​បញ្ចប់​ហើយ​។ ក្រុម​ជម្រើស​ជាតិ ហុល្លង់ មាន​៧​ពិន្ទុ​ ស្ថិត​នៅចំណាត់​ថ្នាក់​​លេខ​១ ពូល A បន្ទាប់​​ពី​ឈ្នះ​២​ប្រកួត និង​ស្មើ១​ប្រកួត ហើយ​​​សេណេហ្គាល់ មាន​៦​ពិន្ទុ​ ស្ថិត​នៅ​លេខ​២ ​ពូល A បន្ទាប់​ពីឈ្នះ​២​ប្រកួត និង​ចាញ់​១​ប្រកួត។

ចំណែក​នៅ​ពូល B អង់គ្លេស​ មាន​៧​ពិន្ទុ​ ស្ថិត​​នៅ​ចំណាត់​ថ្នាក់​លេខ១ បន្ទាប់​ពី​ឈ្នះ​២​ប្រកួត និង​ស្មើ​១​ប្រកួត ខណៈ​សហរដ្ឋ​អាមេរិក មាន​៥​ពិន្ទុ​ ស្ថិត​នៅ​លេខ​២ បន្ទាប់​ពី​ឈ្នះ​១​ប្រកួត និង​ស្មើ​២​ប្រកួត។

ក្រោយ​បញ្ចប់​សន្សំ​ពិន្ទុពូល A និង B ពេល​នេះ​រក​ឃើញ​ពីរ​គូ​ប៉ះ​គ្នា​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​គឺ

  • ហុល្លង់ លេខ១ ពូល A ប៉ះ​ សហរដ្ឋ​អាមេរិក លេខ​២ ពូល B
  • អង់គ្លេស លេខ១ ពូល B ប៉ះ​ សេណេហ្គាល់ លេខ​២ ពូល A

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម