Connect with us

ព័ត៌មានជាតិ

សន្តិភាព​ បានធ្វើឱ្យភ្នំពេញមានអគារ​​ខ្ពស់ជាង​២០០០​ ​

បានផុស

នៅ

​​អភិបាល​រាជធានី​ភ្នំពេញ​លោក ​ឃួ​ង ស្រេង​ បាន​មានប្រសាសន៍​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ មានការ​អភិវឌ្ឍ​រីកចម្រើន​​លើ​គ្រប់​វិស័យ​។​ ជាក់ស្តែង សម្រាប់​ពេលនេះ ​រាជធានី​ភ្នំពេញ មាន​អគារ​ខ្ពស់ៗ ប្រមាណ​ជាង​២០០០​អគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើង​​ ​របស់​លោក​ ឃួ​ង ស្រេង បានធ្វើ​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ ក្រោយ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​មករា​នេះ ស្ថិតនៅ​ភូមិ​ផ្សារ​លិច​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ។

​លោក​ ឃួ​ង ស្រេង​ បាន​បញ្ជាក់​ថា ថ្ងៃ​០៧​មករា​១៩៧៩-០៧​មករា​២០២១ មាន​អាយុកាល​៤២​ឆ្នាំ​ ហើយថ្ងៃ​០៧​មក​រា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ ដែល​​ប្រជាពលរដ្ឋ​កូនចៅ​ជំនាន់​ក្រោយ​ទាំងអស់​ត្រូវ​ចងចាំ ព្រោះ​ជា​ថ្ងៃ​ដែល​សម្ដេច​តេ​ជោ ​ហ៊ុន សែន ​បាន​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​ការ​កាប់​សម្លាប់​របស់​ជន​ក្បត់​ប៉ុលពត​។​

លោកអភិបាលរាជធានី បានលើកឡើងថា សម្ដេច​តេ​ជោ ហ៊ុន សែន មិន​ត្រឹមតែ​រំដោះ​ប្រទេស​ចេញពី​ការ​កាប់​សម្លាប់​ប៉ុណ្ណោះ​ទេ​ តែ​សម្ដេច​​បាន​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ ចេញពី​ចំណុចសូន្យ​ ឲ្យ​ប្រទេស​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ថែមទៀត ដែល​បាន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​កើ​នឡើង​ជាប្រចាំ ខណៈមកដល់ពេលនេះ សម្រាប់​រាជធានី​ភ្នំពេញ​មាន​អគារ​ខ្ពស់ៗ ចាប់ពី​៧​ជាន់​ឡើង​ទៅ មាន​ចំនួន​ជាង​២០០០​អគារ​​ ដែលនេះ​បង្ហាញ​ឲ្យ​ពិភពលោក​មើលឃើញថា កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ខ្លាំង​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​។

​លោក​ ឃួ​ង ស្រេង​ បន្ត​ថា មានការ​លើកឡើង​នូវ​ពាក្យ​មួយ​ថា កុំ​ឲ្យ​រំលឹក​ពី​ការឈឺចាប់ គឺ​វា​នាំ​ឲ្យ​យើង​ឈឺចាប់​ជាថ្មី​ម្ដងទៀត។ តែ​សម្រាប់​ការ​រំលឹក​ថ្ងៃ​៧​មករា​ឆ្នាំ ១៩៧៩ យើង​ត្រូវតែ​រំលឹក ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយៗ បាន​ដឹង​ពី​ការឈឺចាប់ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​យើង​បាន​ទទួលរង​ទុក្ខសោក​ដោយ​ការ​កាប់សម្លាប់​ជាតិ​សាសន៍​ឯង​រហូតដល់​ជាង​៣​លាន​នាក់ ហើយ​ការ​រំលឹក​នេះ គឺ​ដើម្បី​ឲ្យ​​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត ក្នុង​ការ​ថែរក្សា​សន្តិភាព ជៀស​វាង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​ជាថ្មី​ម្តង​ទៀត​៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​អាជ្ញាធរដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២២ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម