ព័ត៌មានជាតិ
សម្ដេច ស ខេង សង្ឃឹមថា រុស្សី នឹងចុះហត្ថលេខាពាណិជ្ជកម្មសេរីជាមួយកម្ពុជា
ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងជំនួបជាមួយលោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតថ្មីរបស់សហព័ន្ធរុស្សី ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។
នៅក្នុងជំនួបនោះ លោក Anatoly BOROVIK បានសម្ដែងនូវការរំលែកទុក្ខចំពោះជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលទទួលរងគ្រោះដោយសារគ្រោះទឹកជំនន់ និងបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំង ដែលបានជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ន។
លោក Anatoly BOROVIK បានលើកឡើងអំពីបញ្ហាស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងពិភពលោក ដែលកំពុងតែរាតត្បាតនៅឡើយ។ លោកកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលមានវិធានការដ៏មានប្រសិទ្ធិភាពទប់ស្កាត់ ការរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធិភាព។
នៅក្នុងជំនួបនោះដែរ លោក Anatoly BOROVIK ក៏បានលើកឡើងអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខរុស្សី ដោយក្នុងនោះមានការប្រយុទ្ធប្រឆាំងជួញដូរគ្រឿងញៀន បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងការទប់ស្កាត់បដិវត្តន៍ពណ៌ផងដែរ។
ជាការឆ្លើយតបសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ទំនាក់ទំនងល្អរវាងកម្ពុជា និងរុស្សី តាំងពីសម័យខ្មែរក្រហម ដែលក្នុងពេលនោះ បានជួយដល់កម្ពុជាក្នុងការបណ្ដេញខ្មែរក្រហម ចេញពីប្រទេស ហើយបន្តគាំទ្រកម្ពុជា ក្នុងការទប់ស្កាត់មិនឲ្យរបបខ្មែរក្រហមត្រឡប់មកវិញ ហើយសម្ដេចក៏បានឯកភាពនូវអ្វី ដែលលោកឯកអគ្គរដ្ឋទូត បានលើកឡើងស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្សី ផងដែរ។
សម្ដេចក្រឡាហោម ក៏បានកោតសរសើររុស្សី ដែលបានរកឃើញវ៉ាក់សាំងកូវីដ មុនគេ និងមានការបញ្ជាទិញជាច្រើន ។ សម្ដេចក៏បានលើកឡើងពីការលុបការលើកលែងពន្ធ ២០ភាគរយ របស់សហភាពអឺរ៉ុបពីកម្ពុជា ដោយក្នុងកាលៈទេសៈនេះ កម្ពុជាបានខិតខំប្រឹងប្រែងស្វែងរកដៃគូសេដ្ឋកិច្ច ដែលកាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាពាណិជ្ជកម្មសេរីជាមួយភាគីចិន ហើយនៅពេលខាងមុខជាមួយកូរ៉េ។
ជាមួយគ្នានោះសម្ដេចសង្ឃឹមដែរថា ភាគីរុស្សី នឹងមានបំណងចុះហត្ថលេខាពាណិជ្ជកម្មសេរីជាមួយកម្ពុជាផងដែរ៕
អត្ថបទ ៖ កោះកែវ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ