Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​សេនានុព័ន្ធ​អង់គ្លេស​ចូល​ជួប​ណែនាំ​ខ្លួន និង​ពិភាក្សា​ការងារ

បានផុស

នៅ

នា​រសៀល​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២២ នៅ​បញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ លោកឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ទទួល​ជួប​លោក​វរសេនីយ៍ឯក JAMIE MURRAY សេនានុព័ន្ធ​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ណែនាំ​ខ្លួន និង​ពិភាក្សា​ការងារ បន្ទាប់ពី​បាន​ចូលកាន់​មុខតំណែង​កាលពី​ខែតុលា ឆ្នាំ​២០២២ កន្លងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ការតែងតាំង​សេនានុព័ន្ធ​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៥០ ឆ្នាំ​កន្លងមកនេះ ដែល​ពិតជា​បាន​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ និង​ចក្ខុវិស័យ​របស់​ចក្រភព​អង់គ្លេស ក្នុងការ​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ការពារជាតិ​។

ឆ្លៀតឱកាស​នោះ​ផង​ដែរ លោក​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​អង់គ្លេស ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​កម្ពុជា​ក្នុងដំណាក់កាល​ស្វែងរក​សន្តិភាព​នា​ទសវត្ស​រ៍​ឆ្នាំ​១៩៩០ និង​បន្ត​រហូតមកដល់​បច្ចុប្បន្ន ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម​, អប់រំ​, ការ​បោសសម្អាត​មីន និង​ការប្រយុទ្ធ​ក្នុង​ជំងឺ​កូ​វីដ​-១៩ ជាដើម​។

ជា​ការ​ឆ្លើយតប លោក​សេនានុព័ន្ធ​អង់គ្លេស បាន​សម្តែង​នូវ​ក្តី​រីករាយ​ប្រកបដោយ​កិត្តិយស ដែល​ទទួលបាន​ការតែងតាំង​ឱ្យបំពេញ​ការងារ​ការទូត​យោធា​នៅ​កម្ពុជា ហើយ​លោក​ក៏បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា ជាមួយនឹង​បទពិសោធន៍​ការងារ​ជា​យូរ​ឆ្នាំ​ដែល​លោក​មាននៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ លោក​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​បង្កើន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ឱ្យបាន​ជិតស្និទ្ធ និង​មាន​ចីរភាព​ទៅមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម