ព្រះនាងត្រូវជាបងប្អូនជីដូនមួយទីបីរបស់ព្រះអង្គម្ចាស់ William និង Harry របស់ចក្រភពអង់គ្លេស ប៉ុន្តែ Lady Amelia Windsor កំពុងតែធ្វើឲ្យមានការផ្លាស់ប្ដូរកាន់តែធំនៅក្នុងពិភពម៉ូដ។
ព្រះនាងថែមទាំងចាប់យកអាជីពមួយទៀតដោយការព្យាយាមច្នៃម៉ូដ និងសហការជាមួយអ្នករចនាស្បែកជើង Chilvers ក៏ដូចជាម៉ាកគ្រឿងអលង្ការ Tada និង Toy ។ ព្រះនាងគឺជារាជវង្សមួយដែលមមាញឹកជាមួយការងារបំផុត។
ទោះបីជាទ្រង់ មកពីប្រទេសក្រិក ហើយមិនបានកើតក្នុងរាជវង្សក៏ដោយ តែទ្រង់បានកើតនៅក្នុងគ្រួសារនៃពិភពជំនួញ។ ប្រសូតនៅហុងកុងជាកូនស្រីរបស់មហាសេដ្ឋី Robert Warner Miller និងព្រះនាង Marie-Chantal បានបង្កើតយីហោសំលៀកបំពាក់កុមារប្រណីតដែលមានឈ្មោះខ្លួនឯងនៅឆ្នាំ ២០០០។
ព្រះនាង Deena Aljuhani Abdulaziz នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត មានអាជីពមួយក្នុងវិស័យម៉ូដ មុនពេលអភិសេកជាមួយរាជវង្ស គឺព្រះអង្គម្ចាស់ Sultan bin Fahad bin Nasser bin Abdulaziz។