អាជ្ញាធរ ចេញលិខិតកោះហៅគ្រូហុងស៊ុយ ​ដែលផ្សព្វផ្សាយស្ទីកឃ័រ (កាត់ឆុង)
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរ ចេញលិខិតកោះហៅគ្រូហុងស៊ុយ ​ដែលផ្សព្វផ្សាយស្ទីកឃ័រ (កាត់ឆុង)

បានផុស

នៅ

អាជ្ញាធរខណ្ឌឫស្សីកែវ បានចេញវិធានការមួយ លើករណីគ្រូហុងស៊ុយ ដែលផ្សព្វផ្សាយស្ទីកឃ័រ (កាត់ឆុង)បង្កឱ្យអ្នកមានជំនឿរតម្រង់ជួរ និងជួបជុំគ្នាដោយមិនខ្លាចជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សន សោភ័ណ នាយករដ្ឋបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា អាជ្ញាធរបានចុះទៅណែនាំ តែមិនបានជួបគ្រូហុង​ស៊ុយ នោះទេ ប៉ុន្តែបានធ្វើលិខិតអញ្ជើញជួបរដ្ឋបាលខណ្ឌ នៅថ្ងៃទី៨ ខែមករាខាងមុខ ដើម្បីធ្វើការណែនាំ ខណៈ​ឮព័ត៌មានថា នៅថ្ងៃ១៦ ខែមករា ខាងមុខ នឹងមានការជួបជុំចែកស្ទីកឃ័រកាត់ឆុងនេះម្តងទៀត ។

អភិបាលខណ្ឌឫស្សីកែវ បានឲ្យក្រុមការងារចុះណែនាំពីបញ្ហាកូវីដ-១៩ ដល់ក្រុមហ៊ុនមិនត្រូវឲ្យមានការជួបជុំច្រើន និងត្រូវអនុវត្តរក្សាគម្លាតសុវត្ថិភាព និងមានទឹកអាកុលលាងដៃជានិច្ច ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គ្រូហុងស៊ុយ ឡុង ណាលី អគ្គនាយិការស្ថាប័នម៉ាស្ទ័រ ណាលី ហុងស៊ុយ បានប្រ​កាស​តាមបណ្តាញផ្សព្វផ្សាយថា មានឆ្នាំ ចំនួន៤ ដែលឆុងជាមួយអ្នកជាប់សែស្រឡាយចិន វៀតណាម ខណៈថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ជិតមកដល់ ក្រុមហ៊ុននឹងចែកស្ទីឃ័រ (កាត់ឆុង)ដោយឥតគិតថ្លៃ ស្រាប់តែនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ អ្នកមានជំនឿរាប់រយពាន់នាក់ ផ្អើលភ្លូកទឹកភ្លូកដីសម្រុកទៅតម្រង់ជួរប្រជ្រៀតគ្នា៤ទៅ៥ជួរ ដើម្បី​យក​ស្ទីកឃ័រ(កាត់ឆុង)រហូតដល់យប់ជ្រៅដោយមិនគិតពីសុវត្ថិភាព ឬហានីភ័យការឆ្លងកូវីដ-១៩ឡើយ ៕

អត្ថបទ ៖ ឌីរៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៨ នាទី មុន

ប្រមុខរដ្ឋាភិបាលកម្ពុជា៖ បើធ្វើជានាយករដ្ឋមន្រ្តីមិនពង្រឹងអំណាច មិនមែននាយករដ្ឋមន្ត្រីទេ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

ថៃ ប្រាប់ឲ្យប្រយ័ត្នមែនទែន ម៉ាស៊ីន PCR តេស្តអត់ឃើញ Omicron ទេ

ព័ត៌មានជាតិ៤៤ នាទី មុន

រដូវ​ខ្យល់​ត្រជាក់​ អាវ​រងា​លក់​ដាច់​ច្រើន​​សម្រាប់​តែ​មនុស្ស​ចាស់​ និង​​ក្មេង​

ព័ត៌មានជាតិ៥៤ នាទី មុន

ថ្នាក់ដឹកនាំនាយកដ្ឋានបន្តតាមដានការត្រួតពិនិត្យសម្រាប់ពន្លឿនកម្មវិធីទទួលសាច់ប្រាក់ជូនជនងាយរងគ្រោះ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ជំរុញមន្ត្រីជំនាញសិក្សាលើកជាគម្រោងជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ក្រោយទឹក​ជំនន់ព្រែកត្នោតស្រកចុះ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services