ចុះព្រមានសិប្បកម្ម​ផលិត​ទឹកកក នៅ​ឬ​ស្សី​កែវ ក្រោយធ្លាយ​ឧស្ម័ន​ពុល បង្ក​ផល​ប៉ះ​ពាល់​ដល់​ពលរដ្ឋ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចុះព្រមានសិប្បកម្ម​ផលិត​ទឹកកក នៅ​ឬ​ស្សី​កែវ ក្រោយធ្លាយ​ឧស្ម័ន​ពុល បង្ក​ផល​ប៉ះ​ពាល់​ដល់​ពលរដ្ឋ

បានផុស

នៅ

​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក​មួយ​កន្លែង នៅ​ម្តុំ​អាងទឹក​ច្រាំង​ចំរេះ​ ត្រូវ​បាន​អាជ្ញាធរ​ចុះទៅ​ណែនាំ​ និង​ធ្វើការ​ព្រមាន ​សុំ​គោលការណ៍បិទ​អាជីវកម្ម​បើ​មិន​ស្តាប់​តាម​ការណែនាំ​និង​អនុវត្ត​តាមអាជ្ញាធរ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ បាន​ធ្លាយ​សាយភាយ​ជាតិ​អាម៉ូញ៉ាក់ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​រស់​នៅ​ជុំវិញ​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចុះទៅ​ពិនិត្យ​ និង​ធ្វើ​ការណែនាំ​ព្រមទាំង​ព្រមាន​របស់​អាជ្ញាធរ​ ដឹកនាំ​ដោយ​លោក ស៊ូ សារ៉ាត់ នាយករង​រដ្ឋបាល​ខណ្ឌ​ កាលពី​យប់​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១​ នៅ​ទីតាំង​សិប្បកម្ម ដែល​ស្ថិតនៅ​អាងទឹក​ច្រាំង​ចំរេះ ក្នុង​ភូមិខ​.១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ។ បើ​តាម​ប្រភព​បាន​ឲ្យ​ដឹងថា គេ​ពុំ​ដឹង​ពី​មូលហេតុ នៅ​ការ​ធ្លាយ​សាយភាយ​ជាតិ​អាម៉ូញ៉ាក់​នេះ​នៅ​ឡើយទេ ។ ​ប៉ុន្តែ​នៅមុន​ពេល​កើតហេតុ ខណៈ​ពេល​ប្រជាពលរដ្ឋ​ក្បែរ​ខាង​កំពុង​ហូបបាយ​ស្រាប់តែ ជាតិ​ឧស្ម័ន​ពុល ក្លិន​អាក្រក់​ពិបាក​ទ្រាំ​បាន​សាយភាយ ធ្វើ​ឲ្យ​អ្នកភូមិ​ថប់ដង្ហើម​ ហើយ​បាន​រាយការណ៍ ទៅ​អាជ្ញាធរ ដើម្បី​មាន​វិធានការណ៍។

តាម​ប្រភព​បាន​ឲ្យ​ដឹង​នៅ​យប់​នោះ​ដែរ​ថា លោក​ ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ ក៏​បាន​ណែនាំឲ្យ លោក ស៊ូ សារ៉ាត់ នាយករង​រដ្ឋបាល​ខណ្ឌ សហការ​ជាមួយ​មន្ត្រីការិយាល័យ ជំនាញ​និង រដ្ឋបាល​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ​ចុះទៅ​ត្រួតពិនិត្យ​ជាបន្ទាន់​។ នៅ​ក្នុង​ការ​ត្រួតពិនិត្យនោះ គ​ណៈ​កម្ម​ការ ក៏​បាន​ឲ្យ​ដឹងថា សិប្បកម្មនេះ បាន​លេច​ធ្លាយ​អាម៉ូញ៉ាក់​ពិតមែន ដោយសារតែ​កំហុស​បច្ចេកទេស​មូល​ប៊ូឡុង​មិន​ជិត ជាហេតុ​បណ្តាល​ឲ្យ​ជាតិ​អាម៉ូញ៉ាក់​ជះ​ក្លិន​ឈួល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ជិតខាង​។ ខ​ណៈនោះ​ដែរ ​អាជ្ញាធរ​ក៏​បាន​ណែនាំ​ដល់​ម្ចាស់​សិប្បកម្ម បិទ​អាជីវកម្ម​បណ្ដោះអាសន្ន ដើម្បី​រៀបចំ​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ បើសិនជា​នៅតែ​បង្ក​ការ​សាយភាយ ប៉ះពាល់​ដល់​អ្នកជិតខាង​ទៀត​ អាជ្ញាធរ​ខណ្ឌ​នឹង​ស្នើ​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដើម្បី​បិទ​អាជីវកម្ម​ទាំងស្រុង​តែ​ម្តង។

គួរ​បញ្ជាក់​ថា កន្លងមក​សិប្បកម្ម​ផលិត​ទឹកកក​ខាងលើ ដោយសារតែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​អាជីវកម្ម​តែងតែ បង្ក​ឲ្យ​ធ្លាយ​សាយភាយ​ជាតិ​អាម៉ូញ៉ាក់​ជា​ញឹកញាប់ ហើយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​ប្តឹង​ដល់​សង្កាត់​ក៏​ញឹកញាប់​ដែរ និង​ធ្លាប់​បណ្តាល​ឲ្យ​កម្មករ​នៃ​រោងចក្រ​ទឹកកក​នោះ ស្លាប់​២​នាក់​កាលពី​កំឡុង​ប្រមាណ​១០​ឆ្នាំមុន៕

អត្ថបទ៖ ឌី​រៀ

សូមចុចអាន៖ ​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់ សង្ស័យ​ជាប់ពាក់ព័ន្ធ​ករណី​ប្លន់​កាលពី​ខែសីហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣ ម៉ោង មុន

ក្មេង​អាយុ​៦​ឆ្នាំ​ដើរ​ឆ្លងផ្លូវ ត្រូវ​បាន​ម៉ូតូ​បុក​របួសធ្ងន់​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​អប់រំ​អនុញ្ញាត​សាលា​ឯកជន​បើក​អាហារដ្ឋាន សេវា​ដឹក​ជញ្ជូន​សិស្ស​និង​សកម្មភាព​សិល្បៈ​ឡើងវិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កិច្ចប្រជុំ​បែងចែក​ការងារ សម្រាប់​ដំណើរការ​ត្រៀម​នឹង​ចាក់​វ៉ាក់សាំង​លើក​ទី​៣ ចាប់ពី​ថ្ងៃ​ទី​០២-០៥ ខែធ្នូ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ក្រុង​សំរោង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជិន ម៉ាលីន និងមន្ត្រី ២រូបទៀត បានការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ ពីសាកល វិទ្យាល័យ នាទីក្រុងឆុងឈីង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី នា​ពេល​អនាគត​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services