Connect with us

ព័ត៌មានជាតិ

ធនាគារ ហត្ថា សហការជាមួយក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបមិុន ជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

បានផុស

នៅ

ធនាគារ ហត្ថា​​ ជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា បានចុះហត្ថាលេខាលើអនុស្សរណៈជាមួយក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបម៉ិន ក្នុងគោលបំណងផ្តល់សេវាឥណទានកសិកម្មដើម្បីគាំទ្រប្រជាកសិករ និងចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា​ឲ្យកាន់តែប្រសើរឡើង។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងនៅការិយាល័យរបស់ ធនាគារ ហត្ថា នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១​ ក្រោមអតិបតីភាព​ លោកឧញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា និងលោក ហួរ ស្រេង នាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបម៉ិន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័នទាំងពីរ។

លោកឧញ៉ា ហួត អៀងតុង មានប្រសាសន៍ឲ្យដឹងថា “ក្នុងនាមជាធនាគារដែលតែងតែផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អប្រសើរ កិច្ចសហការនេះគឺជាសក្ខីភាពថ្មីមួយបន្ថែមទៀតដើម្បីបង្ហាញពីការរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងដើម្បីជំរុញប្រជាកសិករកម្ពុជាបង្កើនលទ្ធភាព សមត្ថភាព បច្ចេកទេស ចំណេះដឹង និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងការដាំដុះ និងប្រមូលកសិផលសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ជាពិសេសជំរុញឲ្យមានការទទួលស្គាល់គុណភាពផលិតផលរបស់ប្រជាកសិករយើងលើឆាកអន្តរជាតិផងដែរ”។

លោកបានបន្ថែមទៀតថា “ការបង្កើនការនាំចេញទៅក្រៅប្រទេសមិនត្រឹមតែបង្កើនចំណូលតែមួយមុខនោះទេ តែក៏អាចបង្កើនការងារ កាត់បន្ថយការចំណាកស្រុក និងផ្តល់ចំណូលទៀងទាត់ជូនបងប្អូនប្រជាកសិករដើម្បីលើកកម្ពស់កម្រិតជីវភាពផងដែរ កត្តាទាំងនេះហើយដែរធ្វើឲ្យប្រទេសជាតិរបស់យើងឆ្ពោះទៅរកភាពរុងរឿងឥតឈប់ឈរ”។

ដោយឡែក លោក ហួរ ស្រេង លើកឡើងថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការចាប់ដៃគ្នាក្នុងកិច្ចសហការគ្នានេះ នឹងរួមចំណែកយ៉ាងច្រើនសម្រាប់ជំរុញដល់វិស័យកសិកម្មនៅកម្ពុជា ហើយប្រជាកសិករកម្ពុជានឹងទទួលបាននូវថវិកា ក៏ដូចជាដើមទុនគ្រប់គ្រាន់ក្នុងការពង្រីកការដាំដុះ ជាមួយបច្ចេកទេសដាំបន្លែបង្ការ ឬចិញ្ចឹមសត្វស្របតាមស្តង់ដារ និងមានគុណភាពខ្ពស់ដែលជួយដល់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែធូរធារ”។

លោកបានបន្ថែមថា ទាំង ធនាគារ ហត្ថា និងក្រុមហ៊ុន ស៊ី អេស អេហ្រ្គីខលឆឺរ័ល ឌីវេឡុបម៉ិន សុទ្ធតែចាប់ផ្តើមដំបូងជាអង្គការក្រៅរដ្ឋាភិបាល និងបើទោះបីជាឥឡូវយើងបានប្រែក្លាយជាស្ថាប័នឯកជន ប៉ុន្តែស្មារតីលើកស្ទួយជីវភាពប្រជាជន ក៏ដូចជាវឌ្ឍនភាពសង្គមជាតិយើងនៅតែប្រកាន់ខ្ជាប់សម្រាប់ស្ថាប័នយើងជាដរាបតទៅ៕

អត្ថបទ ផ្សាយពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម