Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះភ្នំភ្លើងខ្ពស់បំផុតនៅលើកោះជ្វា បង្ខំឲ្យជម្លៀសអ្នកភូមិជិត ២ពាន់នាក់ (មានវីដេអូ)

បានផុស

នៅ

ភ្នំភ្លើង Semeru ដែលផ្ទុះក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃអាទិត្យទី០៤ខែធ្នូ បានបាញ់ផេះឡើងទៅលើមេឃកម្ពស់១៥គីឡូម៉ែត្រ និងបង្ខំឲ្យមានការជម្លៀសមនុស្សជិត ២០០០នាក់ ខណៈអាជ្ញាធរ បានចេញការព្រមានខ្ពស់បំផុតសម្រាប់តំបន់នៅភាគខាងកើត កោះជ្វា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសពីការផ្ទុះភ្នំភ្លើងនេះទេ ហើយក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា មិនមានផលប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាសឡើយ ប៉ុន្តែបានចេញការជូនដំណឹង ទៅព្រលានយន្តហោះក្នុងតំបន់ចំនួនពីរឲ្យមានការប្រុងប្រយ័ត្ន។

Semeru ដែលជាភ្នំភ្លើងខ្ពស់បំផុតនៅលើកោះជ្វា បានផ្ទុះឡើងកាលពីឆ្នាំមុន ដោយសម្លាប់មនុស្សជាង៥០នាក់ និងរាប់ពាន់នាក់ត្រូវជម្លៀសចេញ។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB) បាននិយាយថា ពេលនេះ មនុស្សចំនួន ១៩៧៩នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាពចំនួន១១ ហើយអាជ្ញាធរបានចែកចាយម៉ាសដល់ប្រជាជន។

ការផ្ទុះបានចាប់ផ្តើមនៅម៉ោង ២:៤៦ រំលងអធ្រាត្រថ្ងៃអាទិត្យ ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ស្វែងរក និងជម្លៀសកំពុងបន្ត។

ដំបូងឡើយ ទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រកាសអាសន្នសម្រាប់លទ្ធភាពដែលភ្នំភ្លើងនេះ អាចបង្កឲ្យមានរលកយក្សស៊ូណាមិ ប៉ុន្តែក្រោយមក បានលុបចោលវិញ។

ជាមួយនឹងភ្នំភ្លើងចំនួន១៤២, ឥណ្ឌូណេស៊ី ជាប្រទេសដែលមានប្រជាជនរស់នៅជិតភ្នំភ្លើងច្រើនជាងគេលើពិភពលោក ពោលគឺជាមធ្យមមានប្រជាជនចំនួន ៨.៦លាននាក់ដែលរស់នៅក្នុងរង្វង់ចម្ងាយ១០គីឡូម៉ែត្រ នៃភ្នំភ្លើងមួយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ផ្ទុះភ្នំភ្លើងខ្ពស់បំផុតនៅ ឥណ្ឌូណេស៊ី អាចបង្កឲ្យមានរលកយក្សស៊ូណាមិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម