ព័ត៌មានជាតិ
Update៖នគរបាលជំនាញសន្និដ្ឋានលើករណីអគ្គីភ័យឆេះរោងចក្រផលិតចានស្នោ
ករណីអគ្គីភ័យឆាបឆេះរោងចក្រផលិតចាន និងប្រអប់បាយស្នោ យ៉ាងសន្ធោសន្ធៅ នៅភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានបង្កឱ្យមានការខូចខាតសម្ភារមួយចំនួនធំ តែមិនបណ្ដាលឲ្យមានការរាលដាល និងរងបួសដល់អ្នកណាម្នាក់នោះទេ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ករណីអគ្គីភ័យនេះ បានបំផ្លាញសម្ភារមួយចំនួនធំក្នុងរោងចក្រ តែមិនបណ្ដាលឲ្យរាលដាល ឬរងរបួសដល់មនុស្សនោះទេ ។លោកថា សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ១០គ្រឿង ទើបគ្រប់គ្រងអណ្ដាតភ្លើងបាន។
ក្រោយបាញ់ពន្លត់រលត់ជាស្ថាពរ នគរបាលជំនាញបានសន្និដ្ឋានថា មូលហេតុដែលនាំឲ្យមានករណីអគ្គីភ័យកើតឡើង អាចបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕
អត្ថបទ ៖សុខុម





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន