Connect with us

ព័ត៌មានជាតិ

មន្ត្រីរាជការ​ ដែល​បាន​ដាក់​ពាក្យ​ប្រឡង វគ្គ​វិក្រឹត្យការ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ត្រូវ​ឲ្យ​ជាប់​ចូលរៀន​ជា​ស្វ័យ​ប្រវត្តិ

បានផុស

នៅ

ភ្នំពេញ ៖ មន្ត្រីរាជការ​ដែល​បាន​ដាក់​ពាក្យ​ប្រឡង វគ្គ​វិក្រឹត្យការ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ត្រូវ​ឲ្យ​ជាប់​ចូលរៀន​ជា​ស្វ័យ​ប្រ​វត្តិ​ដោយ​មិនចាំបាច់​ធ្វើការ​ប្រឡង​ឡើយ​។

លោក ព្រំ​សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាលា​ភូមិន្ទ​រដ្ឋបាល​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ជួន​ដំណឹង​ថា​ យោងតាម​ស្ថានភាព​ចាំបាច់​ក្រុមប្រឹក្សា​សាលា​ភូមិន្ទ​រដ្ឋបាល​បានសម្រេច​ទទួលស្គាល់​ម​ន្ត្រី​រាជការ​ជា​បេក្ខជន​ប្រឡង​ត្រួតពិនិត្យ​សមត្ថភាព​ចូល​សិក្សា​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​បន្ត​ឆ្នាំ​២០២១​សរុប​ចំនួន​៩៤២​អង្គ​/​នាក់​ជា​កម្មសិក្សាការី​ពេញសិទ្ធិ​ទាំងអស់​ដោយ​ពុំ​ចាំបាច់​ឆ្លងកាត់​ការ​ប្រឡង​ត្រួតពិនិត្យ​សមត្ថភាព​ដើម្បី​អនុញ្ញាត​ឲ្យ​សាលា​រៀបចំ​ការ​បណ្ដុះបណ្ដាល​ប​ន្ត​ឆ្នាំ​២០២១​នេះ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​សាលា​ភូមិន្ទ​រដ្ឋបាល​នឹង​ចាប់ផ្ដើម​ផ្ដល់​ការបណ្ដុះបណ្ដាល​សម្រាប់​វិក្រឹត្យការ​ខាងលើ​ចាប់ពី​ថ្ងៃទី០១ ​ខែកុម្ភៈ​ ឆ្នាំ​២០២១​តទៅ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​«​អាស្រ័យហេតុនេះ​ ខ្ញុំ​សូម​គោរព​ស្នើសុំ​សម្ដេច​ឯកឧត្ដម​លោកជំទាវ​មេត្តា​ពិនិត្យ​និង​សម្រេច​អនុញ្ញាត​ឲ្យ​មន្ត្រី​កម្មសិក្សាការី​ដូច​មាន​បញ្ជាក់​ក្នុង​សេចក្តីសម្រេច​ដូច​យោង​ខាងលើ​ដើម្បី​ទទួល​ការ​បណ្តុះបណ្តាល​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ក្នុង​ឆ្នាំ ២០២១​ដោយ​ដាក់​មន្ត្រី​ទាំងនោះ​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​ទំនេរ​ពីមុខ​ងារ​ដោយ​រក្សា​បៀវត្ស​និង​មុខតំណែង​នៅ​ដដែល​ក្នុង​រយៈពេល​នៃ​ការបណ្ដុះបណ្ដាល​»​។

លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​សម្ដេច​ឯកឧត្ដម​លោកជំទាវ​មេត្តា​បញ្ជូន​លិខិត​ការអនុញ្ញាត​របស់​ក្រសួង​ស្ថាប័ន​មក​សាលា​ភូមិន្ទ​រដ្ឋបាល​ផ្ទាល់​ឲ្យ​បាន​មុន​ថ្ងៃទី​២៦ ខែមករា​ឆ្នាំ​២០២១​ដោយ​ក្តី​អនុគ្រោះ៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម