Connect with us

ព័ត៌មានជាតិ

អភិបាលក្រុង Seongnam នឹង​ពិចារណា​ចងសម្ព័ន្ធ​មេត្រីភាព រវាង​ទីក្រុង​សង់​ណាំ​របស់​កូរ៉េ​ជាមួយ​ខេត្ត​របស់​កម្ពុជា

បានផុស

នៅ

កូរ៉េ ​៖ អភិបាលក្រុង Seongnam លោកស្រី Eun Su-mi នឹង​ពិចារណា​ចងសម្ព័ន្ធ​មេត្រីភាព រវាង​ទីក្រុង​សង់​ណាំ​ជាមួយ​ខេត្ត​ណាមួយ​របស់​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ថ្នាក់មូលដ្ឋាន ដែលជា​គ្រឹះ​ដ៏​រឹងមាំ​នៃ​សាមគ្គីភាព​រវាង​ប្រជាជន​និង​ប្រជាជន ដោយ​ផ្តោតលើ​ការគ្រប់គ្រង​ប្រព័ន្ធ​ទីក្រុង​ឆ្លាត​វៃ ប្រព័ន្ធ​សុវត្ថិភាព ប្រព័ន្ធ​ចរាចរ​ណ៏ ប្រព័ន្ធ​លូ​បង្ហូរ​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ឌី​ម៉​ង ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណៈរដ្ឋ​កូរ៉េ បាន​គូសបញ្ជាក់ថា លោកស្រី Eun Su-mi អភិបាលក្រុង Seongnam គឺជា​ស្ត្រី​ជើង​ខ្លាំង​មួយរូប​ដែល​ធ្លាប់ជា​អ្នកតំណាងរាស្ត្រ និង​ជា​ស្ត្រី​ទីមួយ​ដែល​កាន់តំណែង​ជា​អភិបាលក្រុង​ដំបូង​គេ ដោយមាន​ប្រវត្តិ​ជា​សកម្មជន​តស៊ូ​ដើម្បី​សិទ្ធិមនុស្ស លើកតម្កើង​សិទ្ធិ​ស្ត្រី សិទ្ធិ​ជនអន្តោប្រវេសន៍ ព្រមទាំង​មាន​ជំនាញ​ជា​អ្នករៀបចំ​គោលនយោបាយ​សង្គមកិច្ច​។

លោក​បន្ត​ថា លោកស្រី Eun Su-mi ជា​ស្ត្រី​ដែលមាន​ភាពជា​អ្នកដឹកនាំ ម៉ឺងម៉ាត់ និង​ទន់ភ្លន់​សុភាពរាបសា បាន​អង្គុយ​ស្ដាប់​ខ្ញុំ​បរិយាយ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កម្ពុជា​និង​កូរ៉េ រវាង​ប្រជាជន​យើង​ទាំងពីរ និង​ទទួល​ស្ដាប់​នូវ​បញ្ហា​ប្រឈម​ផ្សេងទៀត​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ ធ្វើការ រៀនសូត្រ​នៅ​កូរ៉េ​នេះ​ជួបប្រទះ ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​ឡើង យ៉ាង​យកចិត្តទុកដាក់ និង​កត់ត្រា​គ្មាន​សល់​ចន្លោះ​។

យើង​ទាំងពីរ​នាក់​បាន​ឯកភាព​ទៅលើ​ចំណុច​ពិភាក្សា​ទាំង​អម្បាលម៉ាន​ដែល​ខ្ញុំ​បាន​លើក ហើយ​លោកស្រី​ពិចារណា​ដោះស្រាយ​ឆ្លើយតប​ក្នុងពេល​ឆាប់ៗ​។

ទីក្រុង​សង់​ណាំ ជា​ក្រុង​មួយ​ដែលមាន​ប្រជាជន​មួយ​លាន​នាក់ ជាប់​ទីក្រុង​សេ​អ៊ូ​ល និង​សំបូរ​ទៅដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា IT ជាច្រើន​រួមមាន Naver ជាដើម​។ លោកស្រី​បាន​ឆ្លើយតប​នឹង​សំណើ​របស់ខ្ញុំ ដោយ​សុំ​ឲ្យ​និស្សិត​ខ្មែរ​យើង​បាន​ចូលរួម​ធ្វើ​កម្មសិក្សា​ក្នុង​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​ទាំងនោះ​។ លោកស្រី​នឹង​ខិតខំ​ស្វែងយល់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ខ្មែរ​យើង ជួយ​គាំទ្រ​គម្រោង​របស់​ស្ថានទូត​កម្ពុជា​ដែល​នឹង​សហការ​ជាមួយ​មជ្ឈមណ្ឌល​គាំពារ​គ្រួសារ​ពហុវប្បធម៌​សង់​ណាំ ក្នុង​ការជួយ​បង្ហាត់បង្រៀន​ស្ត្រី​ខ្មែរ​ពី​សីលធម៌ និង​វិធី​ធ្វើ​ម្ហូប​ខ្មែរ បង្រៀន​ភាសា​ខ្មែរ​ដល់​កូន​ខ្មែរ​កាត់​កូរ៉េ ហើយ​លោកស្រី​នឹង​ពិចារណា​ចងសម្ព័ន្ធ​មេត្រីភាព រវាង​សង់​ណាំ​ជាមួយ​ខេត្ត​ណាមួយ​របស់​កម្ពុជា​យើង ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ថ្នាក់មូលដ្ឋាន ដែលជា​គ្រឹះ​ដ៏​រឹងមាំ​នៃ​សាមគ្គីភាព​រវាង​ប្រជាជន​និង​ប្រជាជន ដោយ​ផ្តោតលើ​ការគ្រប់គ្រង​ប្រព័ន្ធ​ទីក្រុង​ឆ្លាត​វៃ ប្រព័ន្ធ​សុវត្ថិភាព ប្រព័ន្ធ​ចរាចរ​ណ៍ ប្រព័ន្ធ​លូ​បង្ហូរ​ជាដើម៕

ដោយ ៖ ស្រីរ័ត្ន​

សូមចុចអាន ៖ កម្លាំងចម្រុះ​រាជធានី​ខេត្ត​ កំពុង​ឡោមព័ទ្ធ​រុករក​ខ្មាំង​កាំភ្លើង​ដែល​បាញ់សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​

សូមចុចអាន ៖ Update​ករណីអគ្គីភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​ចាន​ស្នោ​​នៅ​ខណ្ឌពោធិ៍សែនជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ជំរុញឱ្យអាជ្ញាធរបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័សប្រកបដោយប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ៤៣ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៤៤ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

Sokha Hotels

ព័ត៌មានពេញនិយម