Connect with us

ព័ត៌មានជាតិ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់​អង្ករ​ជូន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ទាំង​១៤​ចំនួន​១៤០​តោន

បានផុស

នៅ

ភ្នំពេញ​ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ និង​លោកស្រី បានប្រគល់​អង្ក​ចំនួន​១៤០​តោន​ជូន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ទាំង​១៤ ដើម្បី​ទុក​ចែកជូន​លោកតា លោកយាយ បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​រួមមាន ជនពិការ ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន អ្នក​ផ្ទុកមេរោគ​អេដស៍​/​ជំងឺអេដស៍ ទុរគតជន​នៅតាម​សហគមន៍ និង​ជាពិសេស​ជូន​ប្រជាពលរដ្ឋ​ដែល​ជួប​ផលប៉ះពាល់​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​អំណោយ​មនុស្សធម៌​ជា​អង្ករ​ជូន​អនុ​សាខាកាកបាទក្រហម​កម្ពុជា​ខ​ណ្ឌ​ទាំង​១៤​នេះ​ បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​០៦ មករា ឆ្នាំ​២០២១ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ និង​លោកស្រី នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន​។

លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា សម្រាប់​ពេលនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានប្រគល់​អំណោយ​មនុស្សធម៌​ជា​អង្ករ​ជូន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ក្នុង​មួយ​អនុសាខា​ទទួល​បាន​អង្ករ​ចំនួន ១០​តោន​។ អង្ករ​ដែល​បានប្រគល់​ជូន​គឺ​សម្រាប់ ទុក​ចែកជូន​លោកតា លោកយាយ បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​រួមមាន ជនពិការ ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន អ្នក​ផ្ទុកមេរោគ​អេដស៍​/​ជំងឺអេដស៍ ទុរគត​ជន​នៅ​តាម​សហគមន៍ និង​ជាពិសេស​ជូន​ប្រជាពលរដ្ឋ​ដែល​ជួប​ផលប៉ះពាល់​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​បណ្តា​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​។

ចំពោះ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​នេះ លោក​ស្នើ​ឲ្យ​អនុសាខា កាកបាទក្រហមកម្ពុជា​ខណ្ឌ​ទាំង​១៤ មេត្តាជួយ​ផ្តល់​ឲ្យ​ដល់ដៃ​ប្រជាពលរដ្ឋ​តាមរយៈ​ការ​ចុះ​សួរសុខទុក្ខ​តាម​ខ្នង​ផ្ទះ ដោយ​ជៀសវាង​ការ​ជួបជុំ​ក្នុង​ទ្រង់ទ្រាយ​ធំ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

លោក​បន្ត​ថា សម្តេច​ប្រធាន តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​ឥត​ឈប់ឈរ​ចំពោះ​សុខទុក្ខ សុខ​សុវត្ថិភាព ជីវភាព​រស់នៅ និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ទូទាំង​ប្រទេស​ជាពិសេស​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​ដោយ​ឧបទ្ទវហេតុ​ផ្សេងៗ​។

លោក​បន្ត​ទៀត​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​គិតគូរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណាមួយ​អត់បាយ និង​វេទនា​ក្នុង​ជីវិត​រស់នៅក្នុង​សង្គម​កម្ពុ​ជា​យើង​ឡើយ​។ ភាព​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​ទាំង​ទ្វេ បាន​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ស្ថេរភាព​នយោបាយ មាន​សន្តិភាព​ពេញបរិបូរណ៍ ទប់ស្កាត់បាន​ទាន់ពេល​វេលា​នៅ​ជំងឺឆ្លង​ជំងឺ​កូ​វីដ​-១៩​និង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ដោយ​ទទួលបាន​កំណើន​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​។

លោក​ឃួ​ង ស្រេង​ បាន​បញ្ជាក់​ផង​ដែរ​ថា ក្រោម​ការចង្អុលបង្ហាញ​ជាប្រចាំ​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជា​ប្រធាន​បាន​ប្រើប្រាស់​ធនធាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ចែករំលែក​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​និង​បាន​បំពេញ​នូវ​បេសកកម្ម​មនុស្សធម៌​ជាច្រើន ក្នុងការ​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ដែល​បាន​កើតមាន​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ដូចជា គ្រោះ​អគ្គិភ័យ ខ្យល់​កន្ត្រាក់​គ្រោះរាំងស្ងួត បាក់​ច្រាំងទន្លេ គ្រោះថ្នាក់​ចរាចរណ៍ និង​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ខ្លាំង​ក្នុងដំណាក់កាល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ជាដើម​ស្របតាម​ទិស​ស្លោក​”​ទីណា​មានការ​លំបាក​​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។

គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ទាំង​១៤ ត្រូវ​បន្ត​យកចិត្តទុកដាក់ និង​ពង្រឹង​ការតាមដាន​ប្រជាពលរដ្ឋ ដែល​ខ្វះខាត ទីទាល់ក្រ លោកតា លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង អ្នក​ផ្ទុកមេរោគ​អេដស៍​/​ជំងឺអេដស៍​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​ផ្សេងៗ ដោយ​មិនត្រូវ​ទុក​នរណា ឬ​ប្រជាពលរដ្ឋ​ណាមួយ​ឱ្យ​អត់បាយ​ស្លាប់​ឡើយ​៕

ដោយ ៖ ស្រីរ័ត្ន​

សូមចុចអាន ៖

សូមចុចអាន ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម