Connect with us

ព័ត៌មានជាតិ

ម៉ូតូ៣គ្រឿង ដែលជនបរទេសប្លុងចោល នៅ​ស្រុក​ព្រះនេត្រព្រះ នៅតែមិនទាន់​ឃើញ​មានម្ចាស់​មក​យក​

បានផុស

នៅ

ម៉ូតូហុងដាឌ្រីមសេ ១២៥ ចំនួន៣គ្រឿង ត្រូវបានជនបរទេសយកទៅប្លុងទុកចោល នៅមុខផ្ទះ ប្រជាពលរដ្ឋ ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ តាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នោះ​មកទល់ថ្ងៃទី៥ ខែ​មករា ឆ្នាំ២០២១ នៅតែគ្មានម្ចាស់ ឬ អ្នកពាក់ព័ន្ធណាមក អះអាងថា ជាកម្មសិទ្ធិរបស់ខ្លួននៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុក​ព្រះនេត្រព្រះ​ បាន​ប្រាប់​​ឲ្យ​ដឹងថា​ បើបងប្អូនណាស្គាល់ ឬ ពាក់ព័ន្ធម៉ូតូ​មាន​ភិនភាគដូចខាងក្រោម សូមយកឯកសារ និងភស្តុតាង មកបញ្ជាក់ ដើម្បីទទួលយកវាទៅវិញ ​ប៉ុន្តែតាំងតែពីពេលប្រកាសនោះមក ស្ងាត់ឈឹង​គ្មាន​ឃើញ​អ្នក​មក​ធ្វើការ​ទំនាក់ទំនង​សោះ​។ នគរបាលបានដាក់លេខទូរសព្ទ សម្រាប់ប្រជាពលរដ្ឋណា ដែលបានបាត់ម៉ូតូ ឬស្គាល់ភិនភាគនេះ សូមទំនាក់ទំនងមកកាន់លេខនេះ ០១២ ៩២៣ ៨៨៦ .០៩៧ ៦៨៦ ៨៦ ៨៦ ស្រុក​ព្រះនេត្រព្រះ។

សូម​រំលឹក​ថា កាលពីម៉ោង៩និង២០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មានឈ្មោះ យ៉ា លោត ភេទប្រុសអាយុ៥២ឆ្នាំ ជាប្រជាការពារភូមិគោកលុន បានទូរសព្ទរាយការណ៍មកសមត្ថកិច្ចថា មានមនុស្សមិនស្គាល់អត្តសញ្ញាណមួយក្រុម ប្រហែល៦នាក់ បានយកម៉ូតូចំនួន៣គ្រឿង ម៉ាក HONDA Drem C125 ពណ៌ខ្មៅទាំង៣គ្រឿង និងមួក​សុវត្ថិភាពចំនួន៣ ជិះមកទុកនៅមុខផ្ទះ ឈ្មោះ យិប អ៊ុត ភេទប្រុស អាយុ៧៦ឆ្នាំ នៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ​កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជប់វារី ចុះទៅពិនិត្យឃើញថា ម៉ូតូទាំង ៣ គ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ គឺទី១​សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខប .មានជ័យ 1B.3451 លេខម៉ាស៊ីន ND125.ME388614 ។ ទី២​សេរី២០១១ ពាក់ស្លាកលេខ កំពង់ចាម 1J.1330 លេខម៉ាស៊ីន ND125.ME8626222 និងទី៣​សេរី​២០១៣ ពាក់ស្លាកលេខ សៀមរាប 1L.3181 លេខ ម៉ាស៊ីន ND125.ME8511496 ។​ ពលរដ្ឋខាងលើប្រាប់សមត្ថកិច្ចថា ជនមិនស្គាល់អត្តសញ្ញាណ ទាំងនោះ បាននិយាយភាសាបរទេសស្តាប់មិនបាន ឮដូចជាភាសាចិនបន្តិច វៀតណាមបន្តិច។ បន្ទាប់ពីនិយាយគ្នារួចបុរស ទាំង៦នាក់នាំគ្នារត់ឡើងឡានមិនស្គាល់ម៉ាកជិះទៅទិសខាងកើត បាត់ទៅ៕

អត្ថបទ៖ ​វ៉ាន់ ណា​ង

សូមចុចអាន៖ ​រំលឹក​ច្បាប់​ចរាចរណ៍​បន្តិច​ កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ប្រយ័ត្ន​ស៊យ​អស់ ៦ ម៉ឺន​រៀល​ទាំង​ព្រឹក 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម