Connect with us

ព័ត៌មានជាតិ

ប៉ៃលិន​ មាន​ពលករ​ខ្មែរ​មកពី​ថៃ ​ឆ្លង​កូ​វីដ​ច្រើនជាងគេ​ រហូតដល់​១៣​នាក់

បានផុស

នៅ

​គិត​ត្រឹម​ថ្ងៃ​ទី​៦ ខែ​មករា ​ឆ្នាំ​២០២១​នេះ ​មាន​ពលករ​ខ្មែរ​មកពី​ថៃ​ចូល​មក​ខេត្ត​ប៉ៃលិន​ មាន​ចំនួន​១០១០​នាក់ ​ស្រី​៤៩៨​នាក់ ​ក្នុង​នោះ​រក​ឃើញ​ឆ្លង​កូ​វីដ​១៩ ​ចំនួន​១៣​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ខែ​មករា​នេះ​ថា​ ក្នុងចំណោម​ពលករ​ខ្មែរ​ជាង​១​ពាន់​នាក់​នោះ ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​សរុប​ចំនួន​៣៦៦​នាក់ ​ក្នុងនោះ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ចំនួន​២៣៥​នាក់ ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​ចំនួន​១៣១​នាក់​ និង​បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៧​នាក់​។ ​លោក​បាន​បន្តទៀតថា​ ជាមួយគ្នានេះដែរ​ យើង​បាន​យក​សំណាក​ពលករ​ចំនួន​២៨៨​នាក់​ ស្រី​១៤៣​នាក់ ​ទៅ​ធ្វើ​វិភាគ​រក​ជំងឺ​កូ​វីដ​១៩​ដោយ​លទ្ធផល​បង្ហាញថា ​មាន​លទ្ធផល​អវិជ្ជមាន​ចំនួន​២៧៥​នាក់​ និង​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ ចំនួន​១៣​នាក់ ​ស្រី​១២​។​

​យោង​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ម៉ោង ព្រឹក​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២១​នេះ ​ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​៣៨៥​នាក់ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​មកពី​ថៃ​ចំនួន​២០​នាក់​មាន​១៣​នាក់​នៅ​ខេត្ត​ប៉ៃលិន៦​នាក់​ នៅ​បាត់ដំបង​និង​១​នាក់​ នៅ​ខេត្ត​បន្ទាយមានជ័យ​ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៣៦២​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ២៣​នាក់​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​បុរស​សូត្រ​ធម៌​​​៧ភាសា ​រង​ការ​គំរាម ខណៈ​មិន​មាន​ឈ្មោះ​ជា​អាចារ្យ​ក្នុង​បញ្ជី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម