Connect with us

ព័ត៌មានជាតិ

​អាជ្ញាធរ ត្រូវ​បន្ត​ខិតខំ​បេ្ត​ជ្ញា​ចិត្តបម្រើ ឲ្យ​បានល្អ​ប្រសើរ​ក្រោម​ដំបូល​សន្តិភាព និង​អភិវឌ្ឍ​

បានផុស

នៅ

​លោក​ វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្តព្រៃវែង បាន​ផ្តាំផ្ញើដល់​អាជ្ញាធរគ្រប់​មូលដ្ឋាន ត្រូវខិតខំ​បេ្ត​ជ្ញា​ចិត្តបម្រើ​ី​ពលរដ្ឋ ក្រោម​ដំបូល​សុខសន្តិភាព និង​អភិវឌ្ឍន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី វង សូត​​ ថ្លែង​បែបនេះ ​នា​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ ខណៈអញ្ជើញចូលរួម​ក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លេ​ី​ក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២១ សម្រាប់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ពង្រឹង​មូលដ្ឋាន​ស្រុក​ ដើម្បី​បន្ត​អនុវត្ត ជាពិសេស​អាជ្ញាធរ​ឃុំ​សង្កាត់ ភូមិ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ឲ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​បម្រើសេវា​ការផ្តល់​សាច់ប្រាក់ ដល់​គ្រួសារ​ក្រីក្រ ដែលមាន​វ​ជីវភាពខ្វះខាត និង​ជួប​ការលំបាក អំឡុងពេល​កូ​វីដ ឲ្យ​មាន​តម្លាភាព និង​មាន​ប្រសិទ្ធិភាព ដោយ​មិន​ប្រកាន់​និន្ទា​កាល​បក្ស​ណាមួយ​ឡេ​ី​យ ។

​លោក​រដ្ឋមន្ត្រី បាន​លេ​ី​ក​ទឹកចិត្ត​ដល់​អាជ្ញាធរ​មូលដ្ឋាន ក្រុមការងារ​ចុះជួយ​តាម​ឃុំ​ភូមិ ទទួលខុសត្រូវឲ្យ​ខ្ពស់ ក្នុង​ការចុះពិនិត្យ​លេ​ី​ប​័ណ្ណ​សមធ​ម៌របស់​គ្រួសារ​ ដែល​ទទួលបាន​ផល ដោយ​ត្រូវ​គ្រប់គ្រង​ឲ្យ​ច្បាស់លាស់ ចំពោះ​ស្ថានភាព​ជាក់ស្តែង ពោល​គឺថា គ្រួសារ​ក្រីក្រ​ពិត​ឬ​មិន​ពិត និង​ត្រួតពិនិត្យ​លេ​ី​ប​័ណ្ណ​សមធ​ម៌ ​តាម​ល​ក្ខខណ្ឌ ​ដែល​ត្រូវ​ទទួលបាន​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ប្រមាណ​ជិត​បី​លាន​នាក់​ ដែល​ត្រូវ​ទទួលបាន​ប្រាក់​ឧ​ប​ត្ត​ម្ភ​នេះ សរុប​ទូទាំងប្រទេស​។

​លោក​វង សូត បាន​ជម្រុញ​ដល់​មន្ត្រី​ទាំងអស់ ​ត្រូវ​បន្តការងារ​មួយ​នេះ​ឲ្យ​ខ្ជាប់ខ្ជួន តាម​ទិសដៅ និង​យុត្តិសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូច​ពាក្យស្លោក មួយ​ពោលថា យេ​ី​ង​មិន​ទុក​នរណាម្នាក់​ជួប​ការលំបាក​ដោយ​មិនបាន​ដោះស្រាយ។ លោក រដ្ឋមន្ត្រី ស្នេ​ី​សុំ ដល់​អាជ្ញាធរ ត្រូវខិតខំ​បេ្ត​ជ្ញា​ចិត្ត បម្រើ​ី​ពលរដ្ឋ ក្រោម​ដំបូល​សុខសន្តិភាព អភិវឌ្ឍន៍ និង​ចេះ​ចុះ​ជួប​គ្រួសារ​ដែល​ទទួលបាន​សាច់ប្រាក់​ពី រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បន្ត​ចុះ​អនុវត្ត​អប់រំផ្សព្វផ្សាយ និង​ណែនាំ ដល់​គ្រួសារ​ ដែល​ក្រីក្រ​ជួប​លំបាក​ពិតប្រាកដ ក្រោយពី​ទទួលបាន​សាច់ប្រាក់​ឧ​ប​ត្ត​ម្ភ​រួច និង​កំពុង​ទទួល ត្រូវ​ជំរុញអប់ឲ្យ​គ្រួសារ​ទាំងនោះ ត្រូវ​ចេះ​យកទៅ​ទ្រទ្រង់​ជីវ​ភា​ពគ្រួសារ​ប​ង្កេ​ី​ន​មុខរបរ ការងារ ឲ្យ​កាន់តែ​ល្អ​ប្រ​សេ​ី​រ​ឡេ​ី​ង​៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម