Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​និង​ស​.​ស​.​យ​.​ក រួមគ្នា​បង្កើត​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​លើ​ទូរ​សព្ទ

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​បាន​រួមគ្នា​អភិវឌ្ឍ​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​លើ​ទូរ​សព្ទ Android និង iOS ដើម្បី​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ការបង្រៀន​និង​ការរៀន​របស់​គ្រូ​និង​សិស្ស​ក្នុងដំណាក់កាល​សម័យ​អប់រំ​តាមបែប​ឌីជីថល​នេះ​។

កិច្ចប្រជុំ​បង្ហាញ​លទ្ធផល​នៃ​ការអភិវឌ្ឍ​កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា។

កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​តាម​ទូរ​សព្ទ​នេះ ផ្ដល់​ដល់​គ្រូបង្រៀន និង​សិស្សានុសិស្ស​នូវ ១-​វីដេអូ​សិក្សា​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​១២ ២-​សៀវភៅ​សិក្សា​អេឡិចត្រូនិក​ដូចជា សៀវភៅ​សិក្សា​គោល ចំណេះដឹង​ទូទៅ រឿងនិទាន និង​សៀវភៅ​ភាសា​បវរ​ទេស​ជាដើម ៣-​កម្មវិធី​តេស្ត​សមត្ថភាព​សិស្ស (Quiz)៤-​ទំព័រ​ព័ត៌មាន​អប់រំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​មុខងារ​ផ្សេងៗ​របស់​កម្មវិធី​មាន ១-​រាល់​វីដេអូ​សិក្សា និង​សៀវភៅ អាច​ទាញយក (Download) ទុក​ក្នុង​ទូរសព្ទ​សម្រាប់​ប្រើប្រាស់​ពេល​ទូរស័ព្ទ​មិន​ភ្ជាប់​អ៊ីនធឺណិត (Offline) ២-​ឯកសារ​មេរៀន​នៅ​ភ្ជាប់​ជាមួយ​វីដេអូ​នីមួយៗ សម្រាប់​ជា​ជំនួយ​ដល់​សិស្ស និង​អាច​ទាញយក​មកប្រើប្រាស់​បាន ៣-​វេទិកា​សំណួរចម្លើយ​នៅក្រោម​វីដេអូ​សិក្សា​នីមួយៗ ៤-​អាច​ប្រើប្រាស់​បាន​០៥​គណនី​លើ​ទូរសព្ទ​តែមួយ ៥-​តារាង​កាលវិភាគ​សិក្សា​ផ្ទាល់ខ្លួន និង​រំឭក​ពេល​ដល់​ម៉ោង​សិក្សា

៦-​ក្រាប​តាមដាន​ចំនួន​ដង​នៃ​ការប្រើប្រាស់​កម្មវិធី ភាគរយ​សិក្សា​តាម​មុខវិជ្ជា និង​តាម​មេរៀន និង​តាម​លទ្ធផល​តេស្ត​។

នៅក្នុង​កិច្ចប្រជុំ​នេះ មានការ​ធ្វើ​បទ​បង្ហាញ​អំពី​កម្មវិធី​ដោយ​ក្រុមការងារ​អភិវឌ្ឍ​កម្មវិធី​ជូន​ថ្នាក់ដឹកនាំ និង​បាន​បើក​ការពិភាក្សា​លើ​ដំណើរ​ការ​បញ្ជូល​មាតិកា​អប់រំ​នានា​របស់​ក្រសួង​ទៅ​ក្នុង​កម្មវិធី កំណត់​ឈ្មោះ​ផ្លូវការ​របស់​កម្មវិធី ការ​រក្សា​ទុក​ទិន្នន័យ​របស់​កម្មវិធី ការចុះឈ្មោះ​កម្មវិធី​ទៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់ និង​ត្រួតពិនិត្យ​លើ​លក្ខន្តិកៈ​នៃ​ការប្រើប្រាស់​កម្មវិធី ដោយមាន​ការសម្របសម្រួល​ដោយ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន និង​ប្រមូល​ធាតុ​ចូល​ពី​នាយកដ្ឋាន​ជំនាញ​មា​នដូច​ជា នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ កិច្ចការ​ប្រឡង បឋមសិក្សា អប់រំ​កុមារ​តូច អប់រំ​ក្រៅ​ប្រព័ន្ធ អប់រំ​ពិសេស ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​អប់រំ អភិវឌ្ឍ​កម្មវិធីសិក្សា និង​គ្រឹះស្ថាន​បោះពុម្ព និង​ចែក​ផ្សាយ​។

​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នេះ លោក​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក ហ៊ុន ម៉ា​នី និង​ក្រុមការងារ​អភិវឌ្ឍ​កម្មវិធី​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បង្កើត​កម្មវិធី​នេះ​ឡើង ស្រប​ពេលដែល​វិស័យ​អប់រំ​កំពុងមាន​តម្រូវការ​ខ្លាំង​លើ​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយសារ​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីត​-១៩ និង​ស្របតាម​ចក្ខុវិស័យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​លើកកម្ពស់​កា​រ​អប់រំ​បែប​ឌីជីថល​៕

ដោយ ៖ សំអឿន

សូមចុចអាន ៖ ​​ភ្ញាក់​ផ្អើល​ឃើញ​​​សត្វ​ “ហ៊ីង​​”​ ​មួយ​ប្រភេទ​ អ្នក​ប្រើ​ហ្វេស​បុក​​ចែក​ចាយ​តៗ​គ្នា​

សូមចុចអាន ៖ ឆ្នាំ​សិក្សា​ថ្មី​នេះ ​សាលារៀន​នៅតាម​ព្រំដែន​ នៅ​មិនទាន់​អាច​បើក​ដំណើរការ​ឡើងវិញ​បានទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ១២ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ជីវិតកម្សាន្ដ១៤ នាទី មុន

មេ ​MU ថៃ ប្ដឹង​ចោទ​ប្រកាន់​៤​ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការ​ចេញដីកា​ចាប់​ខ្លួន

ព័ត៌មានជាតិ៣៥ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម៤៤ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម