Connect with us

ព័ត៌មានជាតិ

ស្លាប់៣៩នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល៧ថ្ងៃ នាដើមខែមករានេះ

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍ឯក​ ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា រយៈពេល​០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់​ចរាចរណ៍​កើតឡើងចំនួន៦៦លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៣៩ នាក់ របួសសរុបចំនួន ៨១ នាក់ ក្នុងនោះមានអ្នក​របួស​ធ្ងន់ចំនួន៥៩នាក់។

បើតាមលោក ឆាយ គឹមខៀន រយៈពេល៧ថ្ងៃ ដើមខែមករា ឆ្នាំ២០២១ នេះដែរ មានយាន​យន្ត​ល្មើសចំ​នួន៦០៦៤ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួន៤៥១១ គ្រឿង និងរថយន្តគ្រប់ប្រភេទ​ចំនួន១៥៥៣ គ្រឿង ក្នុងនោះរថយន្តតូចចំនួន១២៦៦ រថយន្តធំចំនួន២៨៧។ 

ដោយឡែកនៅថ្ងៃទី០៧ ខែមករានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៧ លើក ក្នុងនោះ​ស្លាប់ចំ​នួន០៤ នាក់ របួសចំនួន០៥ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៤ នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា នៅថ្ងៃទី០៧ ខែមករា នេះដែរ  នគរបាលចរាចរណ៍​ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន១១៩៩ គ្រឿង ក្នុងនោះមានម៉ូតូ​ចំនួន​៨៩៤ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៣០៥ គ្រឿង​។ 

ក្នុងចំណោមម៉ូតូល្មើសទាំង៨៩៤ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន២៦០ នាក់, បើកបរល្មើសសញ្ញាចំនួន៤៤ គ្រឿង, លើសចំណុះ០៣ គ្រឿង, ស្រវឹងចំនួន១២ នាក់, បើកបរដោយអត់ស្លាកលេខចំនួន២៤ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន១៧ នាក់។ 

ចំណែករថយន្តទាំង៣០៥ គ្រឿងនោះ មានរថយន្តតូចចំនួន២៦០ គ្រឿង និងរថយន្តធំចំនួន៤៥ គ្រឿង ហើយក្នុង ចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន៥៨ គ្រឿង, អត់មាន​ប័ណ្ណ​ បើកបរចំ​នួន​០៨ នាក់, ល្មើសញ្ញាចំនួន៣៧ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន១៥៤ នាក់, លើសចំណុះចំនួន០៤ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០២ នាក់, អត់ស្លាកលេខចំនួន១១ គ្រឿង និងបើកបរ​ប្រើទូរសព្ទ​ចំនួន៣៩ នាក់៕

អទ្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៩ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៣៣ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣៥ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម