ព័ត៌មានជាតិ
ក្រុមម៉ូតូច្នៃសម្លេងស៊ីម៉ាំង ប៉ះក្រុមអន្តរាគមន៍
អ្នកប្រើប្រាស់ម៉ូតូបំពាក់បំពង់សីម៉ាំងកែច្នៃបង្កសម្លេងខ្លាំងរខានពេលយប់នៅក្នុងក្រុងបាត់ដំបង ចំនួន០៩គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើការអប់រំ ។
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រុមអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាន និងកម្លាំងនគរបាល ក្រុងបាត់ដំបង បានធ្វើការត្រួតពិនិត្យនិងឃាត់អ្នកប្រើប្រាស់ម៉ូតូ ដែលបំពាក់បំពង់សីម៉ាំងកែច្នៃបង្កសម្លេងខ្លាំងរខានពេលយប់នៅក្នុងក្រុងបាត់ដំបងចំនួន០៩គ្រឿង។
សមត្ថកិច្ច ឱ្យដឹងថា ក្រោយពេលឃាត់រក្សាទុកម៉ូតូទាំង០៩គ្រឿងនេះរួចមក ក៏ពិនិត្យឃើញថា ម៉ូតូទាំងនេះ ក្រៅពីការកែច្នៃបំពង់ស៊ីម៉ាំងដើម្បីបន្លឺសម្លេងខ្លាំងៗនៅមានលក្ខណៈមិនត្រឹមត្រូវលើចំណុចផ្សេងទៀតដែលផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
លោកស្នងការ បានប្រគល់ភារកិច្ចទៅការិយាល័យនគបាលចរាចរណ៍ផ្លូវគោក អនុវត្តការដោយអប់រំណែនាំដល់ម្ចាស់ម៉ូតូឱ្យឈប់ប្រព្រឹត្តសកម្មភាពបែបនេះបន្តទៀត និងតម្រូវឱ្យប្តូរស៊ីម៉ាំងម៉ូតូបានត្រឹមត្រូវរួចធ្វើការផាកពិន័យទៅតាមអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមុនពេលប្រគល់ជូនម្ចាស់វិញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ