Connect with us

ព័ត៌មានជាតិ

កម្មករជិត ១ ពាន់នាក់ជួសជុលកែលម្អ​មហាវិថីឈ្នះឈ្នះឲ្យហើយមុនព្រឹត្តិការស៊ីហ្គេមឆ្នាំក្រោយ

បានផុស

នៅ

ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

ដើម្បីរួមចំណែកធ្វើឲ្យកាន់តែប្រសើរឡើងត្រៀមទទួលការរៀបចំការប្រកួតកីឡាស៊ីហ្គេមនេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការរៀបចំកែលម្អសោភ័ណភាពក្នុងរាជធានីភ្នំពេញ ពិសេសការជួសជុលហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័មានផ្លូវ ប្រពន្ធ័លូ និងកែលម្អសួនច្បារ ព្រមទាំងការងារជាច្រើនទៀតដែលបម្រើឲ្យការងារត្រៀមប្រកួតកីឡាស៊ីហ្គេមនេះ ជាពិសេសនៅតំបន់ជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅចន្លោះផ្លូវជាតិលេខ៥​និងលេខ៦ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលជាទីតាំងត្រូវរៀបចំពីធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ធ្នូនេះថា៖ ការងារជួសជុលកែលម្អនេះ ត្រូវបានផ្តោតសំខាន់នៅតាមមហាវិធីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅត្រើយខាងកើត ដល់ផ្លូវជាតិលេខ៦ស្ថិតក្នុងសង្កាត់ព្រែកតាសេក និងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដោយបានប្រើប្រាស់ក្រុមកម្មករ កម្មការនីជិតមួយពាន់នាក់ ដើម្បីធ្វើយ៉ាងណាឲ្យរួចរាល់ក្នុងខែមិនា ឆ្នាំ២០២៣ខាងមុខ។

ការងារទាំងនេះរួមមាន ដាក់ប្រពន្ធ័លូទាំងសងខាងផ្លូវមានទាំងលូជ្រុង លូមូលមុខកាត់ ពី១ម៉ែត្រទៅ២ម៉ែត្រមានប្រវែង៧៣៤០ម៉ែត្រ ទទឹង៩ម៉ែត្រ។

ក្រៅពីនេះនៅមានការងារជួសជុលគ្រឹះផ្លូវ និងចាក់បេតុងឆ្អឹងដែកកម្រាស់២៥cm តាមទីតាំងដែលខូចគ្រឹៈមានផ្ទៃក្រឡាសរុប ៥៨.៥០០ម៉ែត្រការ៉េ, ការងារអ៊ុតកៅស៊ូ AC កំរាស់១០០mm, ការងារគូសគំនូសសញ្ញាចរាចរ និងតំឡើងស្លាកសញ្ញាចរាចរ, ការងាររៀបខឿន និងចិញ្ចើមផ្លូវថ្មើជើងដោយក្រាលការ៉ូឡា, ការរៀបចំសួនច្បារកណ្តាលទ្រូងផ្លូវមានទទឹង ៦ម៉ែត្ររួមទាំងការដាំស្មៅ ដាំដើមឈើរៀបប្រពន្ធ័ទឹក ប្រពន្ធ័ភ្លើងទៅតាមគោលដៅនៃគម្រោងឲ្យបានរួចរាល់ត្រឹមខែមិនាមុនការប្រកួតកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេមចាប់ផ្តើម។

ការជួសជុលកែលំអរហេដ្ឋារចនាសម្ពន្ធ័នេះ ធ្វើឡើងដោយម៉តចត់តាមបទដ្ឋានបច្ចេកទេសរួមចំណែកលើកកំពស់សោភណ្ឌភាព បរិស្ថាន រាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រងសក្ត័សមជាទីក្រុងស៊ីវិល័យ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម