Connect with us

ព័ត៌មានជាតិ

សូម្បីអ្នករួម​បន្ទប់​ក៏​មិន​លើក​លែង! បុរស​ម្នាក់​ចាក់សម្លាប់​ជន​ជាតិ​ចិន​ដូចគ្នា​

បានផុស

នៅ

​​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុក​ឈាម​ ដោយសារ​ជនជាតិ​ចិនដូចគ្នា​ ចាក់​សម្លាប់​អ្នក​រួម​បន្ទប់​ កាលពី​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២១ នៅ​វេលា​ម៉ោង​០៤​និង​៥០​នាទី​ទៀបភ្លឺ នៅ​ចំណុច​កាស៊ីណូ ហ្គេ​នទី​ង ជាន់​ទី​១១ ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​ករណី​ឃាតកម្ម​ខាងលើ​ បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ សាយ សឺ​សាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជន​ជាតិចិន រស់នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ បាន​ឈ្លោះប្រកែក​គ្នា និង​ប្រើ​កាំបិត​ចុង​ស្រួច​ដង​ជ័រ​ពណ៌​ខ្មៅ​ប្រវែង ៤០​សង់ទីម៉ែត្រ ចាក់​ទៅ​លើ​ជនរងគ្រោះ​ឈ្មោះ លីវ យី​ហ្វុ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន រស់នៅ​បន្ទប់​ជួល​ជាមួយ​ជនសង្ស័យ បណ្ដាល​ឲ្យ​រងរបួស​ធ្លាយ​បំពង់ក​ផ្នែក​ខាងស្ដាំ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ចំណែក​ជនសង្ស័យ​ខាងលើ​ ក្រោយ​កើតហេតុ​ភ្លាមៗ​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត ​ឃាត់ខ្លួន​សួរនាំ​នៅ​អធិការ​ ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​៕

អត្ថបទ៖ អពៅ

សូមចុចអាន៖ បញ្ជូន​បក្សពួក​ឃាតក​បាញ់សម្លាប់​មន្ត្រីន​គរបាល​ឡើង​តុលាការ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម