Connect with us

ព័ត៌មានជាតិ

នគរបាល​ក្រុង​ប៉ោយប៉ែត ចុះ​បង្ក្រាប​ជនសង្ស័យ​២​នាក់​ ករណី​លក់​ថ្នាំញៀន​៨ប្រភេទ​ផ្សេង​គ្នា

បានផុស

នៅ

​ជនសង្ស័យ​២​នាក់ ​លួច​លក់​ថ្នាំញៀន​ទ្រង់ទ្រាយ​ធំ​ ត្រូវ​នគរបាល​ក្រុង​ប៉ោយប៉ែត សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១២​យប់​ឈាន​ចូល​ថ្ងៃទី​៧ ​ខែ​មករា ឆ្នាំ​២០២១ ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​បា​លិ​លេ​យ្យ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត ស្នងការរង ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត សហការ​ជាមួយ​កម្លាំង​ការិយាល័យ .​ក​១០.​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ទី​១​. ឈ្មោះ មាស ធីតា ភេទ​ប្រុស រស់នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន ម្លប់​ឬ​ស្សី ផ្លូវ​លេខ​៥ សង្កាត់​បា​លេ​លី​យ្យ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដកហូត​វត្ថុតាង​សង្ស័យ​ថ្នាំញៀន​អ៊ិ​ច​ស្ត្រា​ស៊ី​ចំនួន ៤៨​គ្រាប់ សារធាតុ​ញៀន​សង្ស័យ​ប្រភេទ កេ​តា​មីន ចំនួន​១៥ កូន​ថង់​តូច ទី២. ​ឈ្មោះ ស្រេង ឡុង​ហេង ភេទ​ប្រុស ដែល​ជា​មេខ្លោង រស់នៅ​ចំណុច​បន្ទប់​លេខ​E៤៣ ជាន់​ទី​៤ ផ្លូវ​បេតុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដកហូត​វត្ថុតាង​មាន ថ្នាំ​គ្រាប់​ពណ៌​ត្រួយ​ចេក ចំនួន​២៣​ថង់ សង្ស័យ​សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្ត្រា​ស៊ី ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​៤​ថង់​សង្ស័យ​សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្ត្រា​ស៊ី ថ្នាំ​គ្រាប់​ពណ៌​លឿង​ស្រាល ចំនួន​៥​ថង់ សង្ស័យ​សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្ត្រា​ស៊ី ក្រាម​ស​ថ្លា​ចំនួន​១ កូន​ថង់​សង្ស័យ​សារធាតុ​ញៀន ថ្នាំ​គ្រាប់​ហ្វា​យៗ​មួយ​បន្ទះ​ចំនួន​១០​គ្រាប់ សង្ស័យ​សារធាតុ​ញៀន ជញ្ជីង​ សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១ កេ​តា​មីន​ទឹក​ចំនួន ១៥០​ដប​សង្ស័យ​សារធាតុ​ញៀន សម្ភារៈ​សម្រាប់​សម្ងួត​ថ្នាំញៀន​មួយ​កំប្លេ​។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​ការ​ចុះ​បង្ក្រាប​នេះ ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​តាម​ប្រមាញ់​មុខសញ្ញា​ពី​ក្រុងភ្នំពេញ មកដល់​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជនសង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង​ប្រគល់​ជូន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់​៕​

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ឪពុក​បង្កើត​រំលោភ​កូន​អាយុ​១៤​ឆ្នាំ​រយៈ​ពេល​៤​ខែ ត្រូវ​អ៊ំ​ប្ដឹង​ឲ្យ​ចាប់​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម