Connect with us

ព័ត៌មានជាតិ

ធ្លាក់​កំណាត់ឈើ​លើ​ផ្លូវ​ត្រូវ​អ្នក​ជិះ​ម៉ូតូ ហើយរថយន្ត​មក​ពី​ក្រោយ​​បុក​ស្លាប់​មួយរំពេច

បានផុស

នៅ

រ​ថ​យ​ន្ដ​ដឹក​ឈើ​មួយ​គ្រឿង បានធ្វេសប្រហែសធ្វើឱ្យធ្លាក់កំណាត់ឈើលើផ្លូវ ស្របពេលបុរសម្នាក់កំពុងជិះម៉ូតូ ក៏បានបុកដួល ហើយមានរថយន្តមកពីក្រោយបុកស្លាប់ភ្លាមៗ​រួច​បើក​គេចខ្លួនបាត់អស់។​

យោ​ង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឱ្យដឹងថា ករណីនេះ​បា​នកើត​ឡើង​នាថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២១ វេលា​ម៉ោង៦ និង២០នាទី​ព្រឹក លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរ​បាយការណ៍​បាន​ប​ញ្ជាក់ថា ​មុនពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង (​មិន​ស្គាល់​ម៉ាក​) ដែល​មាន​ដឹក​ដុំ​ឈើ​ជាច្រើន​ដុំ ​បើកបរ​ក្នុង​ទិសដៅ​ពី​ជើងទៅ​ត្បូង ហើយ​បានធ្លាក់កំណាត់ឈើ​មួយ​ដុំ​លើ​ផ្លូវ ស្រប​ពេល​នោះដែរ ម៉ូតូជនរងគ្រោះ​ម៉ាកឌ្រីសេ​១២៥​ ពណ៌​ខ្មៅ​ សេរី២០១៥ បើក​មក​កិន​ឈើ​នោះ បណ្តា​លឱ្យដួល​នៅ​កណ្តាលផ្លូវ ក៏ត្រូវរថយន្ត​មួយ​គ្រឿង​ទៀត​បើក​មកពីក្រោយ​ ​កិន​បន្ថែម​ទៅ​លើ​អ្នកបើកបរ​ម៉ូតូ បណ្ដាលឱ្យស្លាប់​តែ​ម្តង ។​

ជនរងគ្រោះ​មានឈ្មោះ ឆុន រី​ឆាត អាយុ​១៥ឆ្នាំ រស់នៅ​ភូមិ​និគម​ក្រៅ ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល។ ​ក្រោយពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង បាន​បើក​គេចខ្លួន​បាត់ស្រមោល​ទាំងអស់ ដោយឡែក​សព ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាមប្រពៃណី៕

អត្ថបទ ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម