ព័ត៌មានជាតិ
អ្នកគ្រូណាលី ធ្លាប់ទៅរៀនគ្រូដើម ៣ ប្រទេស ឆ្លងកាត់ហុងស៊ុយអូឌីត ទទួលស្គាល់ជាអន្តរជាតិ
តាមព័ត៌មានឲ្យដឹងថា អ្នកគ្រូឡុង ណាលី ជាគ្រូរៀបហុងស៊ុយដ៏ល្បីឈ្មោះ បានបញ្ចប់ការសិក្សាលើវិជ្ជាហុងស៊ុយជាន់ខ្ពស់ពីគ្រូដើមនៅប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី ព្រមទាំងបានឆ្លងកាត់ហុងស៊ុយអូឌីត (Feng Shui Audit) នៅសិង្ហបុរី រហូតដល់ក្លាយជាគ្រូហុងស៊ុយទទួលស្គាល់ដោយអន្តរជាតិ តែម្នាក់គត់តំណាងឲ្យប្រទេសកម្ពុជា។
គ្រប់គ្រូហុងស៊ុយទាំងអស់ មិនថាមកពីណាឬរៀននៅប្រទេសណាទេ ត្រូវឆ្លងកាត់ (ជាប់) ហុងស៊ុយអូឌីត នៅសិង្ហបុរី សិន ទើបអាចក្លាយជាគ្រូហុងស៊ុយ ឬចិនសែ ទទួលស្គាល់ដោយអន្តរជាតិ ព្រោះហុងស៊ុយអូឌីត នឹងធ្វើតេស្ដសមត្ថភាពពិតប្រាកដរបស់គ្រូហុងស៊ុយទាំងនោះយ៉ាងតឹងរឹងបំផុត។
បើតាមអ្នកគ្រូ ណាលី រយៈពេលប៉ុន្មានឆ្នាំមកនេះ មានអ្នកមកឲ្យរៀបហុងស៊ុយរាប់ពាន់នាក់ ក្នុងនោះអ្នករៀប (ហុងស៊ុយ) រួចហើយ បានផលជោគជ័យរកស៊ីឡើងមានប្រមាណ ៩៥%។ ៥% ទៀតដែលមិនជោគជ័យ ដោយសារគាត់អត់ធ្វើតាមការណែនាំគ្រប់ជ្រុងជ្រោយ។
អ្នកមានជំនឿនិយាយថា អ្នកដែលមករកឲ្យអ្នកគ្រូណាលី រៀបហុងស៊ុយមានចំនួនច្រើនលើសលប់ រហូតដល់ថ្នាក់ត្រូវរង់ចាំដល់ជាង ១ ឆ្នាំឯណោះ ទើបដល់វេនបានមើល និងរៀបហុងស៊ុយ។ នេះក៏ជាមូលហេតុមួយដែលអ្នកគ្រូ ណាលី កំពុងតែប្រកាស និងទទួលបង្រៀនថ្នាក់ហុងស៊ុយ ចាប់ពីឆ្នាំ ២០១៩ មកផងដែរ៕
អត្ថបទ៖ ឌីរៀ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»