ព័ត៌មានជាតិ
អភិបាលស្រុកមណ្ឌលសីមា ស្នើដល់អាជីវករនៅឆ្នេរប៉ាក់ខ្លង បែងចែកសំរាមឱ្យបានត្រឹមត្រូវ
កោះកុង ៖ លោកអភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានស្នើដល់ក្រុមអាជីវករនៅតំបន់រមណីយដ្ឋានឆ្នេរប៉ាក់ខ្លងចូលរួមបែងចែកកាកសំណល់សំរាមឱ្យត្រឹមត្រូវ ចៀសវាងរយប៉ោយគ្មានសណ្ដាប់ធ្នាប់តាមទីសាធារណៈ។

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយបណ្តាក្រុមអាជីវករនៅរមណីយដ្ឋានទេសចរណ៍ឆ្នេរសមុទ្រប៉ាក់ខ្លង ដោយលោកសំណូមដល់ពួកគាត់ចូលរួមថែរក្សាអនាម័យបរិស្ថានល្អស្អាត តាមរយៈទុកដាក់សំរាមជា៣ប្រភេទមុននឹងយកទៅចោលក្នុងធុងសំរាមប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកអភិបាលស្រុកមណ្ឌលសីមា បន្ថែមទៀតថា ទី១សំរាមអាចប្រើប្រាស់បានច្រើនម្តងដូចជាថង់ប្លាស្ទិច ទី២ សំរាមដែលកែច្នៃជាជី គឺបាយម្ហូបអាហារសេសសល់ និងទី៣ សំរាមដែលមិនអាចកែច្នៃបានចាំបាច់ជួយវេចខ្ចប់ដាក់ទុកសំរាម ដើម្បីបុគ្គលិកក្រុមហ៊ុនមកប្រមូលទៅចាក់ចោលនៅទីលានសំរាម។

លោក សុខ ភិរម្យ ក៏បានក្រើនរម្លឹកដល់អាជីវករផងដែរ អំពីការប្រើប្រាស់ពាក្យសម្តីបដិសណ្ឋាកិច្ចភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅតំបន់ឆ្នេរសមុទ្រប៉ាក់ខ្លងប្រកបដោយក្រមសីលធម៌សុភាពរាបសារ ពិសេសកុំដំឡើងថ្លៃសេវា ឬម្ហូបអាហារថ្លៃខ្លាំងពេកអំឡុងឱកាសពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៣ខាងមុខនេះ។ ប្រសិនបើឡើងថ្លៃសេវាកម្មស្នាក់នៅ ឬអាហារហូបចុកខ្ពស់ពេកអាចធ្វើឱ្យបាត់បង់ភ្ញៀវទេសចរដោយមិនចង់មកលេងកម្សាន្តម្តងទៀតឡើយ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែធ្នូ ថ្មីៗនេះ បានជូនដំណឹងដល់ពីវិធានការបង្ការ ទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គិភ័យជាយថាហេតុ និងភ្លើងឆេះព្រៃ ក្នុងរដូវប្រាំង នៅទូទាំងខេត្តកោះកុង។

លោកស្រីអភិបាលខេត្តកោះកុង ណែនាំដល់អាជ្ញាធរក្រុងស្រុក មន្ទីរ អង្គភាព រដ្ឋបាលឃុំសង្កាត់ គ្រឹះស្ថានសិក្សា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ និងក្រុមហ៊ុនឯកជនពាក់ព័ន្ធ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ និងបង្ការគ្រោះអគ្គិភ័យដែលអាចនឹងកើតមានជាយថាហេតុដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីផ្ទុះឆេះ ឬឆ្លងមកពីទីសាធារណៈក្តី។ ដូច្នេះអង្គភាពពន្លាត់អគ្គិភ័យនៃស្នងការនគរបាលខេត្ត ត្រូវត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះជាបន្ទាន់ក្នុងករណីមានអគ្គិភ័យកើតឡើងដោយប្រការណាមួយ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


