Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ថ្ងៃ ០៨ មករា នេះ ពលករខ្មែរនៅថៃឆ្លងកូវីដ កើនដល់ ១៥៣ នាក់

បានផុស

នៅ

រូបភាពទិដ្ឋភាពធ្វើតេស្តពលករខ្មែរត្រលប់មកពីថៃ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងប្រាប់កម្ពុជាថ្មីថា គិតត្រឹមថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២០នេះ ចំនួនពលករខ្មែរ ដែលបានឆ្លងជំងឺកូវីដ១៩ នៅក្នុង​ប្រទេស​ថៃ បានកើនឡើងដល់ចំនួន ១៥៣ នាក់ហើយ។

លោកថា ចំពោះស្ថានភាពរបស់ពលករខ្មែររដ្ឋាភិ​បាល​ថៃ​បានមើល​ថែព្យា​បាល​ដូច​ពលរដ្ឋថៃដែរ​ ដោយមិនមានការគិតថ្លៃនោះទេ។

ចាប់តាំងពីការផ្ទុះរាលដាលសហគមន៍ចេញពីផ្សារលក់គ្រឿងសមុទ្រមួយកន្លែងស្ថិតនៅក្នុងខេត្ត សាមុទ្រ សាខន ប្រទេសថៃ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តារខេត្តកម្ពុជាជាប់ព្រំដែនថៃ បានប្រុងជើងការ ក្នុង​ការ​ត្រៀម​ទទួលពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ដោយរៀប​ចំធ្វើ​តេស្ត​រកជំងឺកូវីដ១៩ និងធ្វើ​ចត្តាឡីស័ក​​។

បន្ទាប់ពីមានការផ្ទុះក្នុងសហគមន៍ក្នុងប្រទេសថៃ មានពលករខ្មែរជាង៥ពាន់នាក់ បានធ្វើដំណើរ​ចូលមកកាន់ប្រទេស កម្ពុជា ហើយកម្ពុជាបានរកឃើញពលករចំនួន២១ នាក់ឆ្លងជំងឺ​កូវីដ១៩ ដែល​ត្រលប់មកពីប្រទេសថៃ។ សរុបកម្ពុជា​មាន​ករណី​អ្នកឆ្លង​​សរុប ៣៨៦ នាក់ ជាសះស្បើយ៣៦២នាក់ និង​កំពុងសម្រាកព្យាបាល ២៤ នាក់គិតត្រឹមថ្ងៃទី ៨ ខែមករានេះ។ នេះបើតាមការ​ប្រកាសរបស់​ក្រសួងសុ​ខាភិ​បាល។

បច្ចុប្បន្នការឆ្លងនៅប្រទេសថៃ បានកើនឡើងសរុបជិត១ ម៉ឺនករណី (៩,៨៤១) បន្ទាប់ពីការឆ្លង​ក្នុង​សហ​គមន៍ថ្មី បានកើនឡើងជាង ៣ ពាន់ករណី ហើយមនុស្សជាង ៤ ពាន់នាក់ (៤,៥១៩) កំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម