Connect with us

ព័ត៌មានជាតិ

សព​បុរស​ស្រវឹង​ស្រា ​លោត​ទឹក​សម្លាប់​ខ្លួន​ នៅ​លើ​ស្ពាន​ជ្រោយចង្វា ​រក​ឃើញ​ហើយ​

បានផុស

នៅ

សព​បុរស​ម្នាក់ ​ត្រូវ​គេ​ប្រទះឃើញ​អណ្តែត​ទឹកទន្លេ​ ហើយក៏​ដឹក​តាម​រថយន្ត​យក​ទៅ​វត្ត​ព្រែកលៀប​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។ ហេតុការណ៍​ប្រទះឃើញ​សព​នេះ ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៨​ ខែ​មក រា​ឆ្នាំ​២០២១ ​នៅ​ចំណុច​ទន្លេ​សាប ​មុខ​ផ្សារ​រាត្រី​ខណ្ឌ​ដូនពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​រំលឹក​ថា​ ហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង៥០​នាទី​យប់​ថ្ងៃ​ទី​៦​ ខែ​មករា ​ឆ្នាំ​២០២១ ​នៅលើស្ពានជ្រោយចង្វា​ថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ មាន​ករណី​បុរស​ម្នាក់​លោតទឹក​ពីលើ​ស្ពាន​ជ្រោយចង្វា។​

​បងប្រុសជន​រងគ្រោះ​ឈ្មោះ សំ ឧត្ដម ​បាន​ឲ្យ​ដឹង​ថា បុរសដែលលោតទឹកសម្លាប់ខ្លួននោះ ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​គាត់ ឈ្មោះ សំ បញ្ញា អាយុ២៤​ឆ្នាំ មុខរបររត់ម៉ូតូកង់បីឥណ្ឌា បច្ចុប្បន្នស្នាក់ នៅផ្ទះជួលនៅភូមិព្រែកតា​គង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយប្រពន្ធ។ មាន​ស្រុក​កំ​ណើតនៅភូមិព្រៃតា​បេស ឃុំពោ​ធិ៏ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ប្រភពដដែលបានបន្តថា មុនកើតហេតុ គឺបុរសគិតខ្លីខាងលើ និងប្រពន្ធបានទៅផឹកស៊ីនៅផ្ទះគាត់ នៅសង្កាត់ព្រែកលាប ដើ​ម្បីពិភាក្សាគ្នារឿងធ្វើបុណ្យខួបគម្រប់៣ឆ្នាំឲ្យ​ម្តាយ នៅថ្ងៃទី៧ ខែមករា ឆ្នាំ​២០២១ ខណៈពេល​ហូបចុកស្រវឹង ស្រាប់តែប្អូនប្រុសគាត់បានឈ្លោះប្រកែកពាក្យសម្តីគ្នាជាមួយប្រពន្ធ ហើយខឹងក៏ឡើងបើ​កម៉ូតូកង់បីចេញទៅបាត់ ដោយមិនប្រាប់អ្នកណា​ឡើយ។​ ​លុះរំលងដល់ម៉ោង៩យប់ ក៏មានសមត្ថកិច្ចទាក់ទងទៅប្រពន្ធបុរសរងគ្រោះប្រាប់ថា បុរសនោះបានលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ។

​ក្រោយកើតហេតុ នៅសល់ម៉ូតូកង់បីត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលស្រះចក រង់ចាំសាច់ញាតិយកឯកសារមកបញ្ជាក់ ដើ​ម្បីយកម៉ូតូកង់បីនោះត្រលប់ទៅវិញ។ ចំណែកប្រពន្ធនិងសាច់ញាតិបុរសខាងលើ បានត្រឹមស្តាយស្រណោះ និង ជួលទូកគេ​ស្វែងរក​សព​បុរស​នោះ​មក​ធ្វើ​បុណ្យ​តែ​រក​មិន​ឃើញ លុះ​ម៉ោ​ង១២​ថ្ងៃ​ទី​៨​ទើប​សព​អណ្តែត​ទឹក​ ហើយ​ស្រង់​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ៖ ឌី​រៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម