Connect with us

ព័ត៌មានជាតិ

លោក​ជា ចាន់តូ​ ៖​ ជ័យជំនះ​៧​មករា​នៅតែ​ស្ថិត​ក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​គ្រប់រូបៗ

បានផុស

នៅ

លោក ជា ចាន់តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​បាន​លើកឡើងថា​ជ័យជំនះ​៧​មករា​នៅតែ​ស្ថិតក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​គ្រប់រូបៗ និង​ក៏​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង​មហា​គ្រួសារ​ខ្មែរ ជា​អមតៈ​ក្រោម​ម្លប់​សុខសន្តិភាព​ជានិច្ច​និ​រ​ន្ត៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អះអាង​របស់លោក ជា ​ចាន់តូ​ នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២១​ក្នុង​ពិធី​«​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ ថ្ងៃជ័យ​ជំនះ​៧​មករា​! ដែល​ជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​និង​ប្រទេស​កម្ពុជា​បាន​សង្គ្រោះ និង​រំដោះ​ចេញផុត​ពីរ​បបក​ម្ពុ​ជា​ប្រជាធិបតេយ្យ។

នៅក្នុង​សារ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​អាន​ជូន​អង្គពិធី​ដោយ​លោក ជា ចាន់តូ បាន​បញ្ជាក់​ថា​ ចាប់​ពី​ថ្ងៃ​ជ័យជំនះ​៧​មករា​ប្រជាជន​យើង​បាន​ជ្រោង​ទង់​មហា​សាមគ្គី​ជាតិ​ពុះពារ​ជំនះ​គ្រប់​ឧបសគ្គ​ដើម្បី​ការពារ​រស់រាន​មាន​ជីវិត​ខ្លួន​និង​កសាង​ប្រទេស​ឡើងវិញ​ពី​ចំណុចសូន្យ​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​រីកចម្រើន​ជា​ជំហានៗ​រហូតដល់​បច្ចុប្បន្ននេះ។

សារបាន​សង្កត់​ធ្ងន់​ទៀត​ថា ស្មារតី​៧​មករា​មានគុណ​តម្លៃ​ជា​អមត​សម្រាប់​ជាតិ​និង​ប្រជាជន​កម្ពុជា​ក្នុង​ការ​បន្តដំណើរ​ទៅ​មុខ​ទៀត​លើ​មាគ៌ា​ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត្យ​ប្រជាធិបតេយ្យ​និង​វឌ្ឍនភាព​សង្គម​។

​នៅក្នុង​ឱកាស​នោះ ជា ចាន់តូ​បាន​បញ្ជាក់​ថា ​ឆ្នាំនេះ​ដោយសារ​ជំងឺ​កូ​វីដ​១៩​យើង​មិនបាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២ ថ្ងៃជ័យ​ជំនះ​៧​មករា​ក្នុង​ទ្រង់ទ្រាយ​ធំ​ក៏ដោយ​ប៉ុន្តែ​អត្ត​ន័យ​និង​ស្មារតី​ជ័យជំនះ​៧​មករា​នៅតែ​រស់​រវើក​ក្នុង​មនសិការ​របស់​ប្រជាជន​កម្ពុជា​ជានិច្ច​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ឡើយ​។

លោក​បាន​បន្ត​ទៀត​ថា ​«​យើង​នៅចាំ​ច្បាស់​ថា​៤២​ឆ្នាំ​កន្លង​មក​នេះ​ ប្រទេសជាតិ​និង​ប្រជាជន​បាន​ឆ្លងកាត់​ឧ​បសគ្គ​ជាច្រើន​ដើម្បី​ការរស់រាន​ និង ការ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​។ ជា​រួម​គឺ​ដៃ​ម្ខាង​ការពារ​និង​ដៃ​ម្ខាង​ទៀត​បង្កបង្កើន​និង​កសាង​ប្រទេស​រហូត​យើង​ទទួល​បាន​លទ្ធផល​និង​ផ្លែផ្កា​រីកចម្រើន​គ្រប់​វិស័យ​ដល់​សព្វថ្ងៃនេះ​»​។

លោក​បាន​បន្ថែម​ថា ​«​គ្មាន​អ្នកណា​ដឹង​ពី​ការ​លំបាក​វេទនា​ជាង​ខ្លួន​យើង​ដែល​បាន​ឆ្លងកាត់​នោះ​ទេ​។​ដូចនេះ​ជ័យជំនះ​៧​មករា​គឺ​នៅតែ​ស្ថិតក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​គ្រប់រូបៗ និង​ក៏​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង​មហា​គ្រួសារ​ខ្មែរ ជា​អមតៈ​ក្រោម​ម្លប់​សុខ​សន្តិភាព​ជានិច្ច​និរន្ត​»៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម