​ខេត្ត​ជាប់​ព្រំដែន​ចំនួន៤​ ត្រូវ​បានសម្តេចតេជោ ឧបត្ថម្ភថវិកាបន្ថែម​៧០០លានរៀល​ទៀត សម្រាប់​ពលករ​ដែល​ត្រឡប់​មក​ពី​ថៃ​ធ្វើ​ចត្តាឡីស័ក – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

​ខេត្ត​ជាប់​ព្រំដែន​ចំនួន៤​ ត្រូវ​បានសម្តេចតេជោ ឧបត្ថម្ភថវិកាបន្ថែម​៧០០លានរៀល​ទៀត សម្រាប់​ពលករ​ដែល​ត្រឡប់​មក​ពី​ថៃ​ធ្វើ​ចត្តាឡីស័ក

Published

on

ភ្នំពេញ ៖ ​ខេត្ត​ជាប់​ព្រំដែន​ចំនួន៤ ​ត្រូវ​បាន​សម្តេចតេជោ​ ឧបត្ថម្ភ​ថវិកាបន្ថែម​ចំនួន៧០០លាន​រៀល​ទៀត ​សម្រាប់​ពលករ​ដែល​ត្រឡប់​មក​ពី​ថៃ​ធ្វើ​ចត្តាឡីស័ក។

ការ​ឧបត្ថម្ភ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១​។ នេះ​បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បញ្ជាក់​ឲ្យដឹងថ្មីៗនេះ​។

​បើតាម លោកស្រី យក់ សម្បត្តិ​, ខេត្ត​ជាប់​ព្រំដែន​ចំនួន​៤​នោះ​មាន ខេត្ត​ប៉ៃលិន​ទទួលបាន​ថវិកា​បន្ថែម​២០០​លាន​រៀល ខេត្តបាត់ដំបង​ទទួលបាន​២០០​លាន​រៀល ខេត្តបន្ទាយមានជ័យ​ទទួលបាន​២០០​លាន​រៀល និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទទួលបាន​ថវិកា​បន្ថែម​១០០​លាន​រៀល​។ ថវិកា​ទាំងនេះ ត្រូវបាន​រាជរដ្ឋាភិបាល​ផ្ទេរ​ទៅកាន់​គណៈ​អភិបាលខេត្ត​រួចរាល់​ហើយ​។

ក្រៅពី​បន្ថែម​ថវិកា​នេះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ឧបត្ថម្ភ​សម្ភារៈប្រើប្រាស់​ចំនួន​៨​ពាន់​ឃី​ត ជូន​ខេត្ត​ទាំង​៤​ផងដែរ ដោយ​ក្នុង​មួយ​ខេត្តៗ ទទួលបាន​ឃី​ត​ចំនួន​២​ពាន់ ដោយ​ឃី​ត​ទាំងនោះ​ចាប់ផ្តើម​ដឹកចេញទៅ​កាន់​មូលដ្ឋាន នៅ​យប់​នេះ​តែម្តង​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្រេច​ឧបត្ថម្ភ ថវិកា​បន្ថែម​សរុប​ចំនួន ៦៥០​លាន​រៀល និង​សម្ភារ​មួយចំនួនទៀត ដល់​ខេត្ត​ជាប់​ព្រំដែន​ចំនួន​៤​ខាងលើនេះ​ផងដែរ ដើម្បី​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ខេត្ត​ទាំង​៤​ជា​ខេត្ត​ដែល​ទទួលបន្ទុក រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជូន​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ គ្រា​ដែល​ប្រទេស​នេះ មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ខេត្ត​សាមុត​សា​ខន កាន់តែ​ធ្ងន់ធ្ងរ​ឡើង៕
កែសម្រួល​ដោយ ៖ នាគព័ន្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម