Connect with us

ព័ត៌មានជាតិ

កំពង់ចម្លងភ្នំពេញ អរិយក្សត្រ ប្រកាសផ្អាកដំណើរការក្នុងឳកាសប្រារព្ធមិទ្ទិញ៧មករា

បានផុស

នៅ

កំពង់ចម្លងភ្នំពេញ អរិយក្សត្រ បានប្រកាសជូនដំណឹងដល់សាធារណៈជននៅព្រឹកថ្ងៃទី៦មករា នេះថា កំពង់ចម្លងនឹងផ្អាកដំណើរការស្រឡាងចម្លងក្នុងឳកាសប្រារព្ធមិទ្ទិញ៧មករា រហូតចប់កម្មវិធី។

យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្នុងឳកាសប្រារព្ធពីធីមិទ្ទិញខួបលើកទី៤៤ នៃទិវាជ័យជម្នះ៧មករា កំពង់ចម្លងភ្នំពេញ អរិយក្សត្រ ភ្នំពេញ ជ្រោយចង្វារ (សុខា) នឹងត្រូវផ្អាកដំណើរការចម្លងចាប់ពីម៉ោង៦ព្រឹក រហូតចប់កម្មវីធីមិទ្ទិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ជៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅលើវិថីមួយចំនួនដើម្បីរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧-០១-១៩៧៩~ ០៧-០១-២០២៣) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បញ្ចាក់ថា ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីសម្តេចសុធារស ចាប់ពីស្តុបជលផល ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវលេខ២៤០) កំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវ លេខ២៤០) កំណាត់មហាវិថីព្រះសុរាម្រឹត ចាប់ពីនាគបាញ់ទឹក ដល់វិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ ចាប់ពីវិមានឯករាជ្យ ដល់នាគបាញ់ទឹក និងផ្លូវជុំវិញទីតាំងប្រារព្ធពិធីរហូតដល់ពិធីត្រូវបានបញ្ចប់។

រដ្ឋបាលរាជធានីភ្នំពេញ បន្ថែមថា ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម