Connect with us

ព័ត៌មានជាតិ

អ្នកស្រុក​វាលវែង​ផ្អើល​ដាំ​ផ្លែ​ស្ត្រ​ប៊ឺ​រី​ដោយសារ​មានតម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ

បានផុស

នៅ

​​ផ្លែ​ស្ត្រ​ប៊ឺ​រី ធ្លាប់តែ​ធ្វើការ​នាំចូល​ពី​ក្រៅ​ប្រទេស​មក​លក់​ក្នុងស្រុក​ តែមួយ​រយៈ​ចុង​ក្រោយនេះ កសិករ​ក្នុងស្រុក​ បាន​នាំ​ពូជ​ផ្លែ​នេះ ​មក​ដាំ​ក្នុងស្រុក​បាន​ហើយ​ពិសេស​ក្នុង​តំបន់​វាលវែង ស្រុក​វាលវែង ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​មិនបាន​សំដៅ​ចម្ការ​ធំ​ឬ​តូច​នោះ​ទេ​ សូម្បីតែ​កសិករ​ ដែល​មាន​ដី​តូចច​ង្អៀត​ក៏​អាច​ដាំ​ផ្លែ​ស្ត្រ​ប៊ឺ​រី​នេះ​បាន​ដែរ​ ក៏​ដោយសារតែ​ដំណាំ​ប្រភេទ​នេះ​ស្រួល​ដាំ​ទទួល​បាន​ទិន្នផល​ខ្ពស់​និង​ទទួល​បាន​តម្រូវការ​ទីផ្សារ​ច្រើន​ ផង​ដែរ​។

ដោយឡែក​អ្នកស្រី យ៉េន កសិករ​រស់​នៅ​ក្នុង​ឃុំ​អូរ​តា​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ​ពី​មុន​មក​ក្នុង​តំបន់​ស្រុក​វាលវែង​នេះ ​ធ្លាប់តែ​ឮ​មាន​គេ​ដាំ​ចម្ការ​ធំៗ​ហើយក៏​ពុំបាន​ចាប់អារម្មណ៍​នោះ​ដែរ ​ទើបតែ​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ កូនប្រុស​គាត់​បាន​យក​ពូជ​ផ្លែ​ស្ត្រ​ប៊ឺ​រី​នេះ ​ចំនួន​បី​ទង​មក​ឲ្យ​គាត់​ដាំ​លេង​ បាន​រីកសាយ​ដោយ​ការ​បង្កាត់​ពូជ​ផ្លែ​នេះ​ រហូតដល់​រាប់រយរាប់ពាន់​ដើម ក៏​ដោយសារ​អ្នកស្រី មានគំនិត​ចាប់​មុខរបរ​ដាំ​ដំណាំ​នេះ​ឡើង​ ដោយ​ការ​បណ្តុះ​កូន​ពូជ​ផ្លែ​ស្ត្រ​ប៊ឺ​រី ​ក្នុង​កូន​ថង់​សម្រាប់​លក់ និង​ដាំ​យក​ផ្លែ​លក់ ​ផង​ដែរ​។​ ពីមុនមក​ត្រឹម​រាប់រយ​កូនដើម តែ​មកដល់ពេលនេះ​ បាន​រាប់ពាន់​ដើម​ដោយ​ក្នុង​១​ដើម​អាច​លក់​បាន​៥​ពាន់​រៀល ដោយឡែក​ចំពោះ​ផ្លែ​ស្ត្រ​ប៊ឺ​រី​អាច​លក់​បាន​ក្នុង​១​គីឡូក្រាម​១០​ដុល្លារ​។​ ផ្លែ​ស្ត្រ​ប៊ឺ​រី ​អាច​ផលិត​កែច្នៃ​ធ្វើជា​ដំណាប់​មាន​រសជាតិ​ឆ្ងាញ់​ពិសា៕​

អត្ថបទ៖ កញ្ញា វ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម