ព័ត៌មានជាតិ
ជនរងគ្រោះត្រូវពឹងអ្វី? បើនគរបាលមិនអាចបើកការស៊ើបអង្កេតបាន ករណីមន្ត្រីជលផល វាយពលរដ្ឋរបួសធ្ងន់
លោក ភី ឆុន អធិការនគរបាលស្រុកសំរោង បានបញ្ជាក់ជាថ្មីនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះថា ករណីចោទប្រកាន់មន្ត្រីជលផលថា បានវាយដំប្រជាពលរដ្ឋម្នាក់ បណ្តាលឲ្យរបួសធ្ងន់ស្ទើរស្លាប់ នៅចំណុចកោះអញ្ចាញនោះ សមត្ថកិច្ចនគរបាលមិនអាចបើកការស៊ើបអង្កេតបានទេ។
តាមលោក ភី ឆុន ថា ករណីនេះលោកបានសុំយោបល់ទៅកាន់ថ្នាក់លើរបស់លោក គឺលោក ហ៊ិន សុខផេង ដែលជាស្នងការរងទទួលផែនព្រហ្មទណ្ឌ ហើយថ្នាក់លើបានបញ្ជាក់មកលោកថា សំណុំរឿងនេះ គឺមន្ត្រីជលផលជាអ្នកកសាងសំណុំរឿងខ្លួនគេ ព្រោះថា មន្ត្រីជលផល ក៏ជា មន្ត្រីនគរបាលយុត្តិធម៌ដែរ ដូច្នេះសមត្ថកិច្ចរបស់លោកមិនអាចលូកដៃចូលបានទេ។ ចំពោះការ លើកឡើងនេះ បានធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ បង្ហាញអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង ព្រោះ ថា ករណីនេះបានបង្កឡើង ដោយមន្ត្រីជលផល ហើយឥឡូវមន្ត្រីជលផលបែរជាធ្វើការស៊ើបអង្កេតខ្លួនឯងទៅវិញ តើនឹងមានយុត្តិធម៌ដែរឬទេ?
សូមបញ្ជាក់ថា ករណីហិង្សា ដែលត្រូវចោទប្រកាន់ថា បានប្រព្រឹត្តដោយមន្ត្រីជលផលនេះ បាន កើតឡើងកាលពីយប់ថ្ងៃទី៦ ខែមករា ដោយមាន នរងគ្រោះឈ្មោះ ភឹម វី អាយុ៤០ឆ្នាំ រស់នៅ ភូមិព្រៃផ្គាំ(គ) ស្រុកអង្គរបុរី ខេត្តតាកែវ។
អត្ថបទ៖ វីរៈ
សូមចុចអាន៖ មិនចប់ត្រឹមហ្នឹងទេ! អធិការរង់ចាំពាក្យបណ្តឹង ករណីហិង្សាលើជនរងគ្រោះរហូតដល់ដេកពេទ្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ