ព័ត៌មានជាតិ
សង់រោងកាត់ចំណងដៃមុនកម្មវិធី២ថ្ងៃ ខណៈពេលអ្នកដំណើរប្រតិកម្ម ព្រោះសង់ពេញផ្លូវ
រោងកាត់ចំណងដៃមួយបានសាងសង់មុនកម្មវិធី២ថ្ងៃ ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុងចូលទៅផ្សារបឹងព្រលឹតធ្វើឲ្យអ្នកដំណើរអ៊ូរទាំយ៉ាងខ្លាំង។
តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅបាននិយាយថា រោងការនេះ សាងសង់ពេញលើកំណាត់ផ្លូវបេតុងតាំងពីថ្ងៃទី៨ ខែមករា ខណៈដែលកម្មវិធីត្រូវប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី១០ ខែមករា។ អ្វីដែលអ្នកដំណើរនាំរអ៊ូរទាំនោះ គឺម្ចាស់កម្មវិធីសាងសង់រោងពេញលើផ្លូវ ដោយក្នុងបំណងមិនឲ្យធ្វើដំណើរឆ្លងកាត់។ តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ពីមុនមកធ្លាប់មានកម្មវិធីអញ្ចឹងដែរ ប៉ុន្តែម្ចាស់កម្មវិធី គេសង់ពាក់កណ្តាលផ្លូវទុកពាក់កណ្តាលឲ្យបើកបររថយន្តបាន ខុសប្លែករោងការនេះ គឺសង់ពេញផ្លូវ។
លោក វ៉ាន់ បូ រស់នៅសង្កាត់ព្រែកប្រា បាននិយាយថា មិនគួរសង់រោងការពេញលើផ្លូវបែបនេះ គួរណាតែសង់មួយចំហៀងផ្លូវទើបមិនបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរ។ ប្រជាពលរដ្ឋបាននិយាយថា មានផ្លូវសម្រាប់បញ្ចៀសចរាចរណ៍មួយដែរ ប៉ុន្តែផ្លូវបញ្ចៀសរៀងតូចចង្អៀត។ ទាក់ទិនទៅការសាងសង់រោងការពេញលើផ្លូវនេះ កម្ពុជាថ្មីបានសាកសួរទៅលោក ងឹន ធីរ៉ូ ចៅសង្កាត់ព្រែកប្រាផងដែរ ប៉ុន្តែលោកកំពុងមានជំងឺ៕
អត្ថបទ៖ នរា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ