Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជលផល​បញ្ជាក់​ថា​ ក្រសួង​កសិកម្ម​បាន​អនុញ្ញាត​អោយ​នេសាទ​លៀស​អូស​ដោយ​កម្លាំង​ម៉ាស៊ីន ២៤​សេះ​ចុះក្រោម​ជា​លក្ខណៈ​គ្រួសារ

បានផុស

នៅ

កំពង់ឆ្នាំង ​៖ ថ្មីៗ​នេះ​ដោយមាន​ភាព​ចម្រូងចម្រាស​ពី​ការ​បង្ក្រាប​បទល្មើស​នេសាទ​លៀស​អូស​ដោយ​ម៉ាស៊ីន​ខុសច្បាប់​របស់​សមត្ថកិច្ច​ជលផល ប៉ះពាល់​ដល់​ការ​នេសាទ​លៀស​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​  និង​ដោយមាន​សំណូមពរ​យ៉ាង​ទទូច​ពី​សំណាក់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ ប្រតិភូ​រដ្ឋបាល​ជលផល​ថ្នាក់ជាតិ​នៃ​ក្រសួងកសិកម្ម​បា​នសម្រេច​អនុញ្ញាត​ឲ្យ​ប្រជា​នេសាទ​ប្រើ​ម៉ាស៊ីន​នេសាទ​លៀស​ត្រឹម ២៥ សេះ ចុះក្រោម​អូស ឬ​កាវ​លៀស​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​នេះ លោក ងិន​ហ៊ុន ប្រធាន មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេ​សាទ ​ខេត្តកំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃទី​០៩ ខែមករា​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការណែនាំ​របស់​ប្រតិភូ​រាជ​រដ្ឋា​ភិ​បាល​ទទួលបន្ទុក​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម កាលពី​អំឡុង​ចុង ខែ១២ ឆ្នាំ​២០២២ កន្លងទៅនេះ ក្រសួង​បាន​ចាត់​បញ្ជូន​ក្រុមការងារ​រដ្ឋ​បាល​ជលផល​ថ្នាក់​ជាតិ ចុះ​មក​សិក្សា ពិនិត្យ​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​ជំនាញ​ជលផល ទៅលើ​ឧបករណ៍​នេសាទ​កាវ​លៀស និង​ទីតាំង​សម្រាប់​ឲ្យ​ធ្វើការ​នេសាទ ក្នុង​នោះ​ក្រុមការងារ​នៃ​រដ្ឋបាល​ជលផល​ថ្នាក់​ជាតិ​បាន​កំណត់​ឧបករណ៍ និង​ក​ម្លាំង​ម៉ាស៊ីន​អូស ឬ​កាវ នេសាទ​លៀស​ត្រឹម​២៤​សេះ ចុះក្រោម ដោយ​អនុញ្ញាត​ឱ្យ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ជា​អ្នកត្រួតពិនិត្យ​ទូក​និង​ម៉ាស៊ីន​ជាមុនសិន មុននឹង​ចេញ​លិខិតអនុញ្ញាត ឬ​ហៅថា​ពាក់​មី។

លោក តាត សីហា​ក់ នាយ​សង្កាត់​នេសាទ​កំពង់ឆ្នាំង​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​ឆ្នាំង​បាន​បញ្ជាក់ ឲ្យដឹង​ថា ក្រសួងកសិកម្ម​បាន​កំណត់​តំបន់​នេសាទ​លៀស មាន​ចំនួន ៨ កន្លែង ដោយមាន​ភ្ជាប់​និយាម​ការច្បាស់​លាស់​ស្ថិត​នៅក្នុង​ស្រុក​ចំនួន ៣ មាន ស្រុក​បរិបូណ៌ ស្រុក​កំពង់ លែង​,​និង​ក្រុង​កំពង់ឆ្នាំង​ដែល​ទី​តាំង​ទាំង​៣​នេះ​បាន​កំណត់​ក្នុង​ផែនទី ដោយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ជា​អ្នកសម្រេច​។

ចំណែក​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង ក៏បាន​ឱ្យ​ដឹង​ដែរ​ថា មកដល់ពេលនេះ​មាន​ប្រជា​នេសាទ​ដែល​ជា​អ្នកនេសាទ​លៀស បាន​ធ្វើ​សំណើ​ស្នើសុំ​មក​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ប្រជា​នេសាទ រស់​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​ចំនួន​១៥៥គ្រួសារ ប្រជា​នេសាទ​នៅក្នុង​ភូមិ​សំ​រោង ក្រុង​កំពង់ឆ្នាំង ជាង ៦០​គ្រួសារ និង​ស្រុក​ជល​គី​រី មួយ​ចំនួន​ផងដែរ។ ​បច្ចុប្បន្ន​លិខិតអនុញ្ញាត (​ពាក់​មី​) ដែល​លោក​បាន​ស្នើសុំ​ទៅ​លោក​ប្រ ធាន​មន្ទីរ​កសិកម្ម​មាន ជាង​១០០ ប័ណ្ណ​ហើយ៕

ដោយ ៖ ឈៀង​ ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម