Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ឆ្នាំ២០២៣ភ្លៀងមិនសូវសម្បូរច្រើនដូចឆ្នាំ២០២២

បានផុស

នៅ

លោក អ៊ុំ រីណា ប្រធាននាយកដ្ឋានឧត្តុនិយម និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧត្តុនិយម បានមាន​ប្រសាសន៍ នៅព្រឹកថ្ងៃទី១០មករានេះថា ឆ្នាំ២០២៣នេះ តាមការព្យាករណ៍នៅរដូវប្រាំងបរិមាណទឹកភ្លៀងអាចនឹងស្មើ នឹងកម្រិតមធ្យមភាគច្រើនឆ្នាំ ប៉ុន្តែតិចជាងឆ្នាំ២០២២កន្លងទៅ។ ចំណែកដើមរដូវវស្សាវិញ អាចនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែឧសភា យឺតជាងឆ្នាំ២០២២មួយសប្តាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា នៅដើមរដូវប្រាំងឆ្នាំនេះ ចាប់ពីខែមករា រហូតដល់ខែមេសា មានភ្លៀងកក់ខែច្រើនគួរសម តែមិនសូវច្រើនដូចឆ្នាំ២០២២កន្លងទៅនេះទេ ហើយស៊ីតុណ្ហភាពក៏មិនសូវជាក្តៅណាស់ណាដែរ តែអ្វីដែលប្រឈម គឺពេលមានភ្លៀងម្តងៗតែងតែមានផ្គររន្ទះខ្យល់កន្ត្រាក់។

លោក អ៊ុំ រីណា ថា ក្នុងនោះនៅក្នុងខែមីនា និងខែមេសា អាចមានភ្លៀងធ្លាក់កក់ខែក្នុងកម្រិតពីតិចទៅបង្គួរ ទន្ទឹមនោះក៏មានកើតឡើងនូវបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ច្រើនផងដែរ។ ចំណែកដើមរដូវប្រាំងឆ្នាំ២០២២វិញ មានភ្ញៀងកក់ខែ​លឿន ហើយច្រើនជាហូហែរ ហើយរដូវវស្សាក៏ចូលមកលឿនដែរ គឺនៅសប្តាហ៍ទី១ នៃខែឧសភា ខណៈដើមរដូវវស្សា​ឆ្នាំ២០២៣នេះ អាចនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែឧសភា ពោលគឺនៅសប្តាហ៍ទី២ យឺត១សប្តាហ៍។ លោកបានបន្តទៀតថា ដោយឡែកតំបន់វាលទំនាបនិងតំបន់មាត់សមុទ្រអាចចាប់ផ្ដើមនៅសប្តាហ៍ទី១ នៃខែឧសភា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អជាបង្គួរជាមួយនឹងបរិមាណទឹកភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំជាមួយនឹងបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់។

លោកបានបន្ថែមថា «ជារួមសម្រាប់រដូវវស្សាឆ្នាំនេះភ្លៀងមិនសូវសម្បូរច្រើនដូចនៅឆ្នាំ២០២២ទេ តែវានៅមាន​ស្ថាន​ភាពល្អដែរដោយមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស»

ទោះបីជាក្នុងរដូវប្រាំង និងដើមរដូវវស្សាអាចមានភ្លៀងធ្លាក់កក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មម​ក្នុងការប្រើប្រាស់ឆ្លើយតបតាមតម្រូវការផ្សេងទៀតនោះទេ។ ហេតុដូចនេះសូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃជាពិសេសបណ្ដាតំបន់ជនបទដាច់ស្រយាលដែលរស់នៅឆ្ងាយពីប្រភពទឹក។

យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងធនធានទឹកបានឱ្យដឹងទៀតថា ក្រសួងនឹងធ្វើការព្យាករណ៍ជាលើកទី២នៅខែមេសាក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួចដើម្បីឱ្យដឹងច្បាស់លាស់ពីបរិមាណទឹកភ្លៀងពេញមួយដូវវស្សាឆ្នាំ២០២៣ខណៈការព្យាករណ៍​លើកទី១បានធ្វើកាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០២២កន្លងទៅ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​៩​ខ្នង​និង​ឃ្លាំងស្តុ​ប​អីវ៉ាន់ ​ព្រមទាំង​ខូចខាត​រថយន្ត Lexus RX330​មួយគ្រឿង

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច​តេ​ជោ ៖ ការ​ទទួលបាន​គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិ​បាល​» គឺជា​កិត្តិយស​ណាស់ ហើយក៏​ជា​មោទនភាព​ណាស់

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​នគរបាល​ខេត្តត្បូងឃ្មុំ ជូនដំណឹង​ស្តី​ពី​​ការ​បញ្ចៀស​ចរាចរណ៍​កំណាត់​ផ្លូវ​ជាតិ​មួយ​ចំនួន នាថ្ងៃទី៤-៥ ខែឧសភា ខាងមុខនេះ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Ice Preechaya ឆ្លើយតបចំៗឱ្យអ្នកពូកែ Bully អ្នកដទៃ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សាវតាត្រួសៗរបស់បវរកញ្ញា Aoom Taweeporn ម្ចាស់មកុដ MGT ដែលទើបគ្រងតំណែងក្ដៅៗ

Sokha Hotels

ព័ត៌មានពេញនិយម